តើអ្នកមាន
អារម្មណ៍សប្បាយចិត្តយ៉ាងណាទៅនៅពេលដែលអ្នកអាចទទួលបានពិន្ទុល្អ
ទាំងដែលអ្នកមិនសូវជាខិតខំ រៀនសូត្រខ្លាំង
ឬក៏ដាក់សម្ពាធលើខ្លួនឯង។ ការខិតខំសិក្សា
ខ្លាំងគឺពិតជាមានសារសំខាន់ណាស់
តែបើអ្នកអាចយល់ដឹងពីគន្លឹះខ្លះៗ ដោយមិនចាំបាច់នឿយហត់ពេក
វាក៏ជារឿងល្អ។ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) សម្រាកអោយបានគ្រប់គ្រាន់៖
អ្នកត្រូវប្រាកដជាមួយខ្លួនឯងថាក្នុងមួយថ្ងៃអ្នកត្រូវសម្រាក
យ៉ាងតិចបំផុត៧ម៉ោងតែមិនត្រូវលើសពី៨ម៉ោងឡើយ។
ការសម្រាកបានគ្រប់គ្រាន់គឺជួយសម្រួលដល់រូបរាងកាយនិងពន្លឿន
សមត្ថភាពក្នុងការគិតផងដែរ។
ដូច្នេះកាលណាអ្នកមានកម្លាំងគ្រប់គ្រាន់ហើយ
នោះខួរក្បាលរបស់អ្នកក៏ឆាប់ចាប់យកចំណុចសំខាន់ៗនៃមេរៀន បានយ៉ាងលឿនផងដែរ។
២) ត្រូវដឹងថាខ្លួនឯងចូលចិត្តរៀនតាមវីធីណា៖
ការសិក្សារបស់មនុស្សម្នាក់ៗ គឺមានលក្ខណៈខុសៗគ្នា។
អ្នកខ្លះចូលចិត្តសិក្សាតាមបែបស្រមើស្រមៃ ការស្ដាប់សំឡេង
និងការប៉ះពាល់វត្ថុនានាជាដើម។
អ្នកត្រូវដឹងថាមួយណាដែលជួយអោយអ្នកឆាប់យល់មេរៀន។
៣) ចេះបង្រៀនអ្នកដទៃ៖
ប្រសិនបើអ្នកចង់បង្កើនការចេះដឹងកាន់តែច្រើន
អ្នកគួរប្រើពេលវេលាខ្លះចែករំលែកអ្នកដទៃពីអ្វីដែលអ្នក
ធ្លាប់បានរៀន។
ការធ្វើបែបនេះអ្នកអាចនឹងជួយអោយការយល់ដឹងរបស់អ្នកកាន់តែ
ខ្លាំងទៅខ្លាំងទៅ។
៤) តាំងសមាធិ៖
អ្នកគួរស្វែងរកទីកន្លែងដែលសមស្របមួយដើម្បីសម្រាកនិងតាំង
សមាធិ។ ការធ្វើបែបនេះ
ក៏អាចជួយសម្រាលភាពតានតឹងរបស់អ្នកបានមួយកម្រិតផងដែរ។
ពេលអ្នកមានអារម្មណ៍ថាស្រស់ថ្លាហើយ
អ្នកអាចចាប់យកមេរៀនបានយ៉ាងងាយ ៕
ប្រែសម្រួល៖ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org
ប្រភព៖ www.lifehack.org
