Sunday, May 8, 2016

vannak

​​ពាក្យ​ ៨​ឃ្លា​​ដ៏​មាន​ថាមពល​​ដែល​លោក​អ្នក​គួរ​​ប្រើ​នៅ​ពេល​សរសេរ​អីម៉ែល​ថ្ងៃ​នេះ​

 

ការ​ផ្ញើ​សារ​​តាម​រយៈ​សារ​អេឡិចត្រូនិក​ គឺ​​ជា​​មធ្យោបាយ​ទំនាក់ទំនង​​ដ៏​មាន​សារៈសំខាន់​បំផុត​​សម្រាប់​​វិស័យ​ អាជីវកម្ម។ ការ​ប្រើ​ប្រាស់​ពាក្យពេចន៍​សម្ដី​​ គឺ​ជា​អាវុធ​ដ៏​​មាន​ថាមពល​​​នៅ​ក្នុង​ការ​ទំនាក់ទំនង​តាម​​ប្រព័ន្ធ​ អ៊ីនធឺណិត។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​ដ៏​មាន​ឥទ្ធិពល​ចំនួន​ ៨​​ម៉ាត់​ដែល​លោក​អ្នក​គួរ​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​របស់​អ្នក​ថ្ងៃ​នេះ។ ​

១) ​គួរ​ប្រើ​ពាក្យ​ “Relevant” ​ជំនួស​​ឱ្យ​ពាក្យ​ “important ឬ​ essential”៖ បង្ហាញ​ពី​បញ្ហា​ ឬ​​​អ្វី​​​ដែល​មាន​ទំនាក់ទំនង​ខ្លាំង​ជា​មួយ​គ្នា។

២) គួរ​ប្រើ​ពាក្យ​ “Proven”៖ ​បង្ហាញ​​ថា​ អ្នក​​ច្បាស់​​កម្រិត​ណា​អំពី​សារសំខាន់​​នៃ​រឿង​រ៉ាវ​ ឬ​អ្វី​ដែល​​សំខាន់​សម្រាប់​អ្នក​ទទួល​សារ​របស់​អ្នក។

៣) Immediately៖ ​​​បង្ហាញ​ពី​ចំណាត់ការ​របស់​អ្នក​បន្ទាន់​ចំពោះ​បញ្ហា​ ឬ​រឿង​រ៉ាវ​អ្វី​មួយ​ដល់​អ្នក​ទទួល​សារ។

៤) Guaranteed៖ ​បង្ហាញ​ពី​ការ​ បំបាត់​​ភាព​សង្ស័យ​​របស់​អ្នក​​ទទួល​សារ​​ និង​ដើម្បី​ឱ្យ​​គេ​ដឹង​ថា​ រឿង​ដែល​ត្រូវ​ធ្វើ​ នឹង​​ត្រូវ​ធ្វើ​ជា​មិន​ខាន។

៥) Instandly៖ ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​​កម្រិត​ខ្ពស់​​នៅ​ក្នុង​ការ​បំពេញ​ ការងារ​​ ជា​ពិសេស​​​ដើម្បី​ឆ្លើយ​តប​ និង​បំពេញ​​តម្រូវ​ការ​របស់​អ្នក​ទទួល​សារ​​ជា​ការងារ​អាទិភាព។

៦) Effective៖ ​​បង្ហាញ​ពី​ការ​​​ជឿ​ទុក​ចិត្ត​​របស់​អ្នក​ចំពោះ​អ្នក​ទទួល​សារ។

៧) Reduced៖ ​ជា​​ភាសា​ដ៏​​សក្ដិសម​នៅ​ពេល​ដែល​លោក​អ្នក​មាន​ការ​តថ្លៃ​លើ​គម្រោង​អ្វី​មួយ។

៨) New៖ ​បង្ហាញ​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​​របស់​អ្នក​​ចំពោះ​អ្នក​ទទួល​សារ។​
ទោះ​ជា​យ៉ាង​ណា​ ពាក្យ​ពេចន៍​ខាង​លើ​ គឺ​គ្រាន់​តែ​ភាសា​​ដែល​គេ​ប្រើ​ទំនាក់ទំនង​​​​នៅ​ក្នុង​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ៕​

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :