ក្នុងពិភពលោកបច្ចុប្បន្ន រឿងមួយសំខាន់បំផុត ដែលមនុស្សវ័យក្មេងអាចធ្វើបានគឺចាប់ផ្តើមរៀនពីរបៀបគ្រប់គ្រងលុយ របស់ពួកគេឲ្យមានភាពវៃឆ្លាត។ វាជារឿងងាយទេក្នុងការផុងខ្លួនក្នុងបំណុល តែពេលផុងខ្លួនហើយគឺមិនងាយនឹងងើបខ្លួនចេញពីវាបានឡើយ។ តាមរយៈការពិនិត្យមើលគន្លឹះទាំង ៦ នេះ អ្នកនឹងអាចនាំខ្លួនអ្នកឆ្ពោះទៅរកផ្លូវត្រូវក្នុងការចាយវាយឲ្យចំ ទិសដៅ។
១- បង្កើតផែនការថវិកា និងអនុវត្តតាមវាឲ្យបានខ្ជាប់ខ្ជួន!
អ្នកនឹងបានឃើញគន្លឹះបង្កើតគម្រោងថវិកានៅគ្រប់វេបសាយដែលណែនាំពី របៀបធ្វើផែនការថវិកា ហើយវាជាហេតុផលសំខាន់ណាស់ដែលត្រូវដឹងអំពីរឿងនេះ។ មនុស្សវ័យក្មេងគួរតែចាប់ផ្តើមបង្កើតគម្រោងថវិកាចាប់ពីឥឡូវ រួចផ្តោតអាទិភាពលើគ្រប់អ្វីៗទាំងអស់ និងត្រូវអនុវត្តតាមវាឲ្យបានខ្ជាប់ខ្ជួន។ ប្រការនេះអាចជួយអ្នកមិនឲ្យដកប្រាក់ចេញពីខ្ទង់ចំណាយផ្សេងៗ និងគណនីសន្សំរបស់អ្នកនោះទេ។ គន្លឹះមួយទៀតដែលអ្នកអាចសាកល្បងបានគឺបង្កើតកញ្ចប់ថវិកាមួយទៀត ប្រសិនបើអ្នកអាច។ តាមវិធីនេះ ប្រសិនបើមានរឿងអ្វីមិនរំពឹងទុកបានកើតឡើង អ្នកនឹងមិនចាំបាច់ភ័យរឿងដកលុយអស់ពីកញ្ចប់ថវិកាទីមួយនោះទេ ប៉ុន្តែប្រសិនបើពុំមានរឿងអ្វីកើតឡើងទេនោះ អ្នកនឹងរឹតតែមានលុយសល់កាន់តែច្រើន។
