Thursday, May 5, 2016

vannak

៥​ចំណុច​ជា​គន្លឹះ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ​ក្លាយជា​ទីក្រុង​ប្រកបដោយ​គុណភាព​ខ្ពស់

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ គឺជា​ប៉ូ​ល​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​តំបន់​ទន្លេមេគង្គ និង​ជា​ចំណុចប្រសព្វ​នៃ​អ័ក្ស​អភិវឌ្ឍន៍​សំខាន់​ៗ​របស់​ជាតិ និង​តំបន់ ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ស្មើនឹង​៥៣%​នៃ​ប្រជាពលរដ្ឋ​ទីក្រុង​សរុប ។ ដូចនេះ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​ក្លាយជា​ទីក្រុង​មួយ​ដែល​អាច​រស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ គឺជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ជម្នះ​នូវ​បញ្ហា​ប្រឈម និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ ព្រមទាំង​តម្រូវ​ឲ្យ​មាន​ជម្រើស​ដំណោះស្រាយ​ល្អ​ៗ និង​ការ​អនុវត្ត​ប្រាកដប្រជា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។
ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី « ការ​រៀបចំ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ បញ្ហា​ប្រឈម និង​ដំណោះស្រាយ » នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគ​រូប​នី​កម្ម​ថ្នាក់​ជាតិ បាន​មាន​ប្រសាសន៍​ថា ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ មាន​ចក្ខុវិស័យ​រហូត​ដល់​ឆ្នាំ​២០៣៥ និង​មាន​យុទ្ធសាស្ត្រ​គន្លឹះ​ធំ​ៗ​ចំនួន​៥ ដូច​ជា ៖
១-​ភ្នំពេញ​ជា​ប៉ូ​ល​ស្នូល
២-​ភ្នំពេញ​ជាទី​ក្រុង​ប្រកបដោយ​គុណភាព​អន្តរជាតិ
៣-​ភ្នំពេញ​ជាទី​ក្រុង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បម្រុង​ទុក​ចាំបាច់
៤-​ភ្នំពេញ​ជាទី​ក្រុង​ដែល​មានការ​រៀបចំ​នគរូបនីយកម្ម​ជាទី​ក្រុង​ធំ
៥-​ភ្នំពេញ​ជាទី​ក្រុង​ដែល​មានការ​ការពារ​បេ​តិក​ភ័​ណ្ឌ​តំបន់​ពិសេស​នានា និង​តំបន់​ទេសភាព​ទីក្រុង ។
ក្នុង​នោះ​ក៏​មាន​យុទ្ធសាស្ត្រ​តូច​ៗ​ចំនួន​២៨ ផែនការ​សកម្មភាព​អភិវឌ្ឍន៍ និង​អភិរក្ស​រយៈពេល​វែង រយៈពេល​មធ្យម និង​ចំពោះ​មុខ​ផង​ដែរ ។ បន្ទាប់​ពី​ប្លង់​គោល​នេះ រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ផែនការ​ប្រើប្រាស់​ដី ប្លង់​លម្អិត​នគរូបនីយកម្ម និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​អភិវឌ្ឍន៍​ជា​ប្រចាំ​នៃ​កា​រវិ​វត្ត​របស់ ​រាជធានី​ភ្នំពេញ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជា​ រៀង​រាល់​៥​ឆ្នាំ​ម្តង ។
លោក​រដ្ឋលេខាធិការ​បាន​កត់​សម្គាល់ថា ៖ « ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ គឺ​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៥ គម្រោង​វិនិយោគ​មាន​ចំនួន​២.៣០៥​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​៧.៦៨៦.១១២​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​៣.៣៣៨​លាន​ដុល្លារ ។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ គឺ​មានការ​កើនឡើង​ប្រមាណ​៣១,១៤% ។ ដោយឡែក នៅ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ គម្រោង​វិនិយោគ​មាន​ចំនួន​៤៧៣​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​៣.៧៩៩.៤០៤​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​១.៦៤៧​លាន​ដុល្លារ » ។
គួរ​រំឭក​ផង​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ខែធ្នូ ឆ្នាំ​២០១៥ បាន​អនុម័ត​ទាំងស្រុង​នូវ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០៣៥ ដែល​ជា​ឯកសារ​យុទ្ធសាស្ត្រ​គោល​បម្រើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ ដែល​មាន​គោលដៅ និង​ទស្សនវិស័យ​ដល់​ឆ្នាំ​២០៣៥ ក្នុង​ការ​គ្រប់គ្រង​តម្រង់​ទិស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ជុំវិញ ។
ការ​អនុម័ត​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​វិនិយោគឯកជន និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី តាម​រយៈ​ការ​តម្រង់​ទិស និង​ជំរុញ​ការ​វិនិយោគសាធារណៈ ស្រប​តាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :