Thursday, May 5, 2016

vannak

ប៉ោយ​ប៉ែ​ត​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​អាស៊ាន

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ន សក្ដានុពល​ពាណិជ្ជកម្ម និង​សកម្មភាព​នានា​នៅ​ក្នុង​តំបន់​ប៉ោយ​ប៉ែ​ត អាច​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​សម្រាប់​ប្រកួតប្រជែង​ ជាមួយ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ។
អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​មាន​ប្រសាសន៍​ថា​៖ «តំបន់​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម ឧស្សាហកម្ម​ពិសេស ហើយ​ពេល​នេះ​ចាប់ផ្ដើម​មាន​អ្នក​វិនិយោគ​ធំ​ៗ​ចាប់អារម្មណ៍​សិក្សា និង​វិនិយោគ ព្រមទាំង​មាន​អ្នក​វិនិយោគ​ធំ​ៗ​មួយ​ចំនួន​បាន​មក​វិនិយោគ ដោយសារ​តែ​តំបន់​នេះ​មាន​លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល និង​លក្ខណៈ​វិទ្យាសាស្ត្រ ។ តំបន់​ប៉ោយ​ប៉ែ​ត ជា​តំបន់​ដែល​មាន​ជាយ​ដែន​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវដែក ។ ដូច្នេះ​ហើយ​វា​បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ពាណិជ្ជកម្ម​រវាង​ថៃ និង​កម្ពុជា » ។
លោក​អភិបាលក្រុង​បន្ត​ថា ៖ «សព្វ​ថ្ងៃនេះ ក្រុង​ប៉ោយ​ប៉ែ​ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​២ ដែល​បាន​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ៗ​ទៀត ។ តំបន់​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​តំបន់​សេដ្ឋកិច្ច Chhay Chhay Investment និង​តំបន់ឧស្សាហកម្ម​ពិសេស​សាន់​កូ ដែល​កំពុង​ដំណើរការ​សព្វ​ថ្ងៃ​នេះ ។ តំបន់ឧស្សាហកម្ម​ពិសេស Chhay Chhay Investment មាន​រោងចក្រ​កំពុង​ដំណើរការ​ចំនួន​៤ និង​២​រោងចក្រ​ទៀត​កំពុង​ដំណើរការ​សាងសង់ ។ ដោយឡែក តំបន់ឧស្សាហកម្ម​ពិសេស​មួយទៀត​នោះ គឺ​មាន​រោងចក្រ​១ កំពុង​តែ​ដំណើរការ​ក្នុង​តំបន់ តែ​តំបន់​នេះ​មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​និង​កំពុង​សិក្សា​ដើម្បី​ វិនិយោគ ក្នុង​នោះ​ក្រុមហ៊ុន​តូ​យ៉ូ​តា ក៏​កំពុង​រៀបចំ​ដំណើរការ​សាងសង់​រោងចក្រ​ផង​ដែរ » ។
លោក​បន្ថែម​ទៀត​ថា ៖ «ក្នុង​ចំណោម​រោងចក្រ​ទាំង​៥ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​ពិសេស​ទាំង​ពីរ​នេះ គឺ​បាន​ផ្ដល់​ការងារ​ជូន​កម្មករ​-​កម្មការិនី​ប្រមាណ​ជា​៧​ពាន់​នាក់ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦-២០១៧​ខាង​មុខ​នេះ នៅ​ពេល​មាន​រោងចក្រ​ថ្មី​បើក​ដំណើរការ គឺ​អាច​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ប្រមាណ​ពី​៨០០​នាក់​ទៀត ។ ក្រៅពី​នោះ មាន​រោងចក្រ​មួយ​ដែល​នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​នេះ បាន​ដាក់​លិខិត​សំណើសុំ​អន្តរាគមន៍ ប្រកាស​រក​កម្មករ​-​កម្មការិនី​ប្រមាណ​៣​ពាន់​នាក់​ទៀត​ឱ្យ​ចូល​បម្រើ​ ការងារ » ។
គួរ​បញ្ជាក់​ថា ឆ្លើយ​តប​នឹង​ការ​អភិវឌ្ឍ ក៏​ដូច​ជា​ទំនាក់ទំនង​ជាមួយ​ភាគី​ប្រទេស​ថៃ សព្វ​ថ្ងៃនេះ កម្ពុជា​-​ថៃ​បាន​និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​ស្ពាន​ថ្មី​មួយទៀត ដើម្បី​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ងាយស្រួល ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :