រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ
ការអភិវឌ្ឍនៅតាមតំបន់ព្រំដែនហាក់មានសកម្មភាពបន្តិចម្ដងៗ
ប៉ុន្តែតម្លៃអចលនទ្រព្យ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
និងកម្ពុជា-វៀតណាម ជាដើម ហាក់ដូចជាមានកម្រិតទាបនៅឡើយ ។
ពេលថ្មីៗនេះ អ្នកជំនួញម្នាក់ដែលមានងារជាឧកញ៉ា ឬអាចហៅថា
ជាសេដ្ឋីអចលនទ្រព្យនៅកម្ពុជា
បានបង្ហាញពីសក្ដានុពលវិនិយោគលើដីធ្លីនៅតាមតំបន់ព្រំដែនកម្ពុជា ។
លោកឧកញ៉ា លឹម ហុងឈាង អគ្គនាយកក្រុមហ៊ុន លឹម ហុងឈាង អ៊ីមផត អ៊ិចផត ខូ អិលធីឌី ដែលជាសេដ្ឋីអចលនទ្រព្យមួយរូបនៅកម្ពុជា និងធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងមុខជំនួញដីធ្លី បានបង្ហាញពីគម្រោងអភិវឌ្ឍន៍នៅតាមព្រំដែនកម្ពុជា-វៀតណាម «ច្រកត្រពាំងផ្លុង» ដោយបានសហការជាមួយក្រុមប្រឹក្សា និងវាយតម្លៃអចលនទ្រព្យជាច្រើននៅកម្ពុជា ដើម្បីវាយតម្លៃ និងសិក្សាអំពីសក្ដានុពលនៃតំបន់នោះ។
ថ្លែងក្នុងការបង្ហាញមួយដល់បណ្ដាដៃគូវាយតម្លៃ និងសិក្សាអចលនទ្រព្យ លោកឧកញ៉ា លឹម ហុងឈាង បានមានប្រសាសន៍ថា ៖ « ការបង្ហាញពីគម្រោងរបស់លោកនៅតាមច្រកទ្វារព្រំដែនត្រពាំងផ្លុង នេះ មិនមែនគ្រាន់តែដើម្បីលក់គម្រោងប៉ុណ្ណោះទេ តែដើម្បីឱ្យក្រុមហ៊ុនជំនាញវាយតម្លៃអចលនវត្ថុនានាបានស្គាល់ពី សក្ដានុពលនៅតាមតំបន់ច្រកទ្វារព្រំដែនផងដែរ។ ដូចយើងដឹងហើយថា ប្រទេសយើងតូចមួយនៅក្នុងចំណោមប្រទេសជាប់យើង ។ ដូចនេះ ការអភិវឌ្ឍតំបន់នៅតាមព្រំដែន ដើម្បីបញ្ចៀសបញ្ហាវិវាទនៅតាមព្រំដែន និងអាចលើកស្ទួយនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមច្រកព្រំដែន ផងដែរ » ។
លោកឧកញ៉ាបន្តថា ៖ « សក្ដានុពលនៅតាមច្រកទ្វារព្រំដែនមានតាំងពីដើមមកម្ល៉េះ តែមកពីយើងទាំងអស់គ្នាមិនបានយកចិត្តទុកដាក់ ពីព្រោះថា នៅច្រកទ្វារព្រំដែន រាល់ទំនិញនានាដែលឆ្លងកាត់ចេញ-ចូល គឺត្រូវឆ្លងកាត់ច្រកទ្វារព្រំដែនទាំងអស់ ហើយព្រំដែននីមួយៗក៏ត្រូវបានកំណត់ផងដែរដូចជា ព្រំដែនច្រកទ្វារអន្តរជាតិ ព្រំដែនទ្វេភាគី និងព្រំដែនខ្នាតតំបន់ជាដើម ។ ម្យ៉ាងទៀត ខ្សែបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងមានរហូតដល់ជាង២ពាន់ គីឡូម៉ែត្រ តែសម្រាប់ច្រកទ្វារព្រំដែនមានតិចតួច។ តំបន់ដែលស្ថិតនៅតាមច្រកទ្វារព្រំដែន គឺជាកន្លែងធ្វើអាជីវកម្មមួយដ៏ងាយស្រួលបំផុត » ។
លោកឧកញ៉ាបន្ថែមថា ៖ « លោកបានជួលក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រមាណ១០ មានក្នុងប្រទេស៥ និងក្រៅប្រទេស៥ ដើម្បីវាយតម្លៃដីធ្លីទៅលើតំបន់ច្រកទ្វារព្រំដែនត្រពាំងផ្លុងនេះ ។ ការចំណាយប្រាក់លើការវាយតម្លៃនេះអាចដល់៨០ម៉ឺនដុល្លារ ដើម្បីឱ្យដឹងពីសក្ដានុពល និងតម្លៃអចលនវត្ថុ ជាពិសេស គឺដីធ្លីតែម្ដង » ។
លោកឧកញ៉ាបន្ថែមទៀតថា ៖«ចំពោះសក្ដានុពលនៃតំបន់ច្រកទ្វារព្រំដែនត្រពាំងផ្លុងនេះ ដូចយើងដឹងហើយថា កន្លងមកថៃ និងវៀតណាមមានគម្រោងតភ្ជាប់ផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មជាមួយគ្នា ។ ប៉ុន្តែប្រទេសទាំងពីរនេះគ្មានព្រំដែនជាប់គ្នាទេ ហើយមានជម្រើសពីរសម្រាប់ប្រទេសទាំងពីរ គឺធ្វើផ្លូវកាត់តាមកម្ពុជា និងកាត់តាមឡាវ ប៉ុន្តែបើកាត់តាមឡាវ ត្រូវចំណាយលុយច្រើន និងវាងឆ្ងាយ ។ ដូចនេះ ថៃ និងវៀតណាមអាចនឹងត្រូវសាងសង់ផ្លូវកាត់តាមកម្ពុជា ហើយតំបន់ដែលត្រូវឆ្លងកាត់នោះ ក៏មានច្រកទ្វារព្រំដែនត្រពាំងផ្លុងនេះផងដែរ ។ បន្ទាប់ពីការសាងសង់ផ្លូវ តំបន់នោះអាចនឹងមានសក្ដានុពល ឬតម្លៃកាន់តែខ្ពស់ថែមទៀត ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សចេះតែកើត តែសម្រាប់ដីវិញ វាមិនកើតដូចមនុស្សនោះទេ » ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យខ្មែរ រៀលអ៊ីស្ទេត បានមានប្រសាសន៍ដែរថា ៖ « ដីធ្លីនៅជាប់ព្រំដែនកម្ពុជា តំបន់ដែលល្អ គឺនៅជាប់ផ្លូវជាតិសំខាន់ៗ ក្នុងនោះមាននៅបន្ទាយមានជ័យ និងបាវិត ខេត្តស្វាយរៀង ។ ចំណែកដីធ្លីនៅតំបន់ច្រកទ្វារព្រំដែនត្រពាំងផ្លុងវិញ ក៏ល្អម្យ៉ាងដែរ ។ ខ្ញុំគិតថា ត្រពាំងផ្លុង គឺជាតំបន់មួយដែលល្អ មានសក្ដានុពល ហើយវាអាចនឹងរីកចម្រើនទៅបាន ប៉ុន្តែអ្វីដែលសំខាន់នៅតំបន់ហ្នឹង គឺយើងខ្វះខាតកត្តាផ្សេងៗទៀត ក្រៅពីកាស៊ីណូ។ ចំណែកនៅតំបន់ច្រកទ្វារផ្សេងទៀត ដូចជាប៉ោយប៉ែត និងបាវិត ក្រៅពីកាស៊ីណូ តំបន់នោះមានផ្សារ និងមានប្រជាជនច្រើន » ។
លោកបន្តថា ៖ « ត្រពាំងផ្លុង គឺជាតំបន់មួយល្អ មានកាស៊ីណូ មានសណ្ឋាគារ តែចំណុចខ្សោយរបស់តំបន់នេះ គឺប្រជាជននៅមានចំនួនតិច និងមិនទាន់មានរោងចក្រច្រើននៅឡើយ។ ដូចនេះ ដើម្បីជំរុញឱ្យត្រពាំងផ្លុងដើរ រឿងសំខាន់ជាងគេ គឺនាំមនុស្សទៅរស់នៅច្រើនសិន ដោយបង្កើតជារោងចក្រ ហើយនៅពេលមានរោងចក្រ មានមនុស្សទៅធ្វើការ និងរស់នៅច្រើនហើយ បន្ទាប់មកត្រូវមានផ្សារ ហើយកាលណាមានផ្សារត្រឹមត្រូវហើយ មនុស្សនឹងទៅរស់នៅច្រើន ដូច្នេះ ដីធ្លីនឹងឡើងថ្លៃ » ។
លោកបញ្ជាក់ថា ៖ « សព្វថ្ងៃនេះ ប៉ោយប៉ែតដើរហើយ បាវិតដើរហើយ តែត្រពាំងផ្លុងត្រូវការពេលវេលាសិន ។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍនៅតាមព្រំដែន គឺមានហានិភ័យតិចតួច តែគុណសម្បត្តិមានច្រើន ។ ដូច្នេះ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល គួរតែជំរុញឱ្យមានការវិនិយោគនៅតាមព្រំដែនឱ្យបានច្រើនតាមតែអាច ធ្វើទៅបាន » ៕