Sunday, May 15, 2016

vannak

អ្នកនិពន្ធ ៤រូប​ដែលបានព្យាកររឿងអនាគត​​ត្រូវៗ​ដូច​មើល​ឃើញ​

អ្នកនិពន្ធវិទ្យាសាស្រ្តមានគំនិតខុសៗគ្នា។ ពួកគេតែងតែព្យាយាមគិត និង សរសេរអ្វីមួយដែលហួសពីការស្រមើលស្រមៃរបស់មនុស្សទូទៅ។ អ្នកនិពន្ធភាគច្រើនបានទាយខុស ប៉ុន្តែអ្នកខ្លះទាយត្រូវ។ ទាំងនេះគឺជាអ្នកនិពន្ធទាំង ៤រូបដែលទស្សន៍ទាយរឿងអនាគតត្រឹមត្រូវ។

១) Mary Shelley

ស្នាដៃរឿង៖  Frankenstein (1818)
រឿង Frankenstein ត្រូវបានចាត់ទុកថា ជារឿងវិទ្យាសាស្រ្តបែបប្រឌិតដ៏គួរឱ្យរន្ធត់មួយ។ គំនិតរបស់គាត់ដែលថាអាចទាយជួយសង្គ្រោះមនុស្សលោកឱ្យមានជីវិតរស់ឡើងវិញ។ នាពេលបច្ចុប្បន្ននេះ គេក៏អាចរកឃើញនៅក្នុងវិទ្យាសាស្ដ្រជាក់ស្ដែងដែរ។ ឧទាហរណ៍ ការពិសោធន៍រំញោចអេឡិចត្រូ អ្នកជំងឺឆ្អឹងខ្នង និងពិការជាដើម។

២)Jonathan Swift

ស្នាដៃរឿង៖  Gulliver’s Travels (1726)

គាត់បានទស្សន៍ទាយដោយអចេតនានៅក្នុងរឿង Gulliver ដែលរៀបរាប់ពីការរស់នៅលើកោះមួយគឺ Laputa។ ហើយតារាវិទូរកឃើញថា មានព្រះច័ន្ទពីរនៅលើភពអង្គារតាមគន្លងរបស់ខ្លួន។ ជិតមួយសតវត្សក្រោយមកទៀត អ្វីគាត់បានរៀបរាប់នៅក្នុងរឿងនោះបានក្លាយជាការពិតតែម្ដង។

៣) Douglas Adams

ស្នាដៃរឿង៖  The hitchhiker’s Guide to the Galaxy (1979)

រឿងមួយដែលលោកបានព្យាករត្រឹមត្រូវគឺថា គេអាចបកប្រែរពីរភាសាផ្សេងគ្នាតាមរយៈត្រីបាបិល។ ទោះបីជាយើងមិនមានត្រីបាបិល ដើម្បីធ្វើការបកប្រែដូចក្នុងភាពយន្ត ប៉ុន្តែយើងមានកម្មវិធីស្មាតហ្វូដែលអាចបកប្រែបានច្រើនភាសា។

៤) John Brunner
ស្នាដៃរឿង៖  Stand On Zanzibar (1969)
គាត់បានទាយថាចំនួនប្រជាជនពិភពលោកកើនឡើងដល់ទៅ៧ពាន់លាននាក់ និងផលប៉ះពាល់ចំពោះកំណើនប្រជាជនច្រើនពេក។ ផលប៉ះពាល់នៃចំនួនប្រជាជនយ៉ាងធំសម្បើម គឺមានភាពតានតឹងនៅក្នុងសង្គម ភាពជ្រុលនិយមនៅក្នុងសង្គម។ លោកក៏បានបង្ហាញអំពីគំនិត ផលិតផល និងសេវាកម្មទំនើបៗជាច្រើន៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :