Sunday, May 15, 2016

vannak

រូបមន្ត​៣​យ៉ាង​ ​សម្រាប់​រៀន​ភាសា​បរទេស​ឆាប់​ចេះ ​​ទោះ​មិន​សូវ​មាន​ពេល

តើក្នុងមួយឆាកជីវិតនេះ តើអ្នកធ្លាប់ប្រាប់ខ្លួនឯងប៉ុន្មានដងថា មិនមានពេលរៀនអានេះរៀនអានោះ?  ប៉ុន្តែ ប្រសិនជាអ្នកចង់អោយជីវិតរបស់អ្នកប្រសើរឡើយជាងនេះ ការរៀនអ្វីដែលថ្មី ពិតជាមានការចាំបាច់។ ខាងក្រោមនេះជារូបមន្ត៣ដែលអ្នកអាចអនុវត្តបាន៖
១) រកមូលហេតុដែលអ្នកបោះបង់នាពេលអតីតកាល៖ ប្រសិនជាអ្នកធ្លាប់បោះបង់ការរៀនសូត្រឬអ្វីដែលអ្នកធ្លាប់ធ្វើក្នុងអតីតកាល គឺត្រូវតែស្វែងរកមូលហេតុឲ្យឃើញថា ហេតុអ្វីបានអ្នកបោះបង់វា។ ឧទាហរណ៍ការរៀនភាសាថ្មី មូលហេតុពីរដែលមនុស្សភាគច្រើនបោះបង់គឺគ្មានពេល និងគ្មានកម្លាំងចិត្ត។ ប្រសិនបើអ្នករកឃើញមូលហេតុឃើញហើយ វាក៏ផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរដែរ។
២) រៀនដោយធ្វើសកម្មភាព៖ អ្នកអាចបែងចែកកិច្ចការរបស់អ្នកអោយតូចៗ និងអនុវត្តវារាល់ថ្ងៃ ដូចសុភាសិតមួយពោលថា«អ្នកត្រូវការពេល១០០០០ម៉ោងដើម្បីធ្វើអ្វីមួយអោយបានល្អ»។ វិធីដ៏ល្អនោះគឺអ្នកបែងចែកកិច្ចការនិងចំណាយពេល១៥ឬ៣០នាទីជារៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀត បើសិនជាអ្នករៀនភាសាថ្មី អ្នកគួរអនុវត្តអោយបានច្រើនជាមួយជនបរទេស។
៣) ស្វែងរកមតិបែបស្ថាបនា៖ មិនថាអ្នកចង់រៀនភាសាអ្វីទេតែងតែមានអ្នកផ្សេងរៀនមុនអ្នក ដូច្នេះហើយ ការសួរយោបល់ជាការចាំបាច់។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺរកមនុស្សដែលដើរមុនអ្នក ហើយអ្នកអាចជៀសវាងបាននូវកំហុសដែលមិនគួរកើតមាន។ ការមានអ្នកណែនាំអាចជួយអ្នកសម្រេចនូវគោលបំណងបាន។

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :