បុគ្គលិកក្រុមហ៊ុនមួយចំនួនមានការធុញទ្រាន់ណាស់នៅពេលដែលមាន
កិច្ចប្រជុំម្ដងៗ ប៉ុន្តែយ៉ាងណាក៏ដោយ
ការប្រជុំគឺពិតជាសំខាន់ខ្លាំងណាស់ដើម្បីអាចរកយុទ្ធសាស្ត្រ
ថ្មីៗក្នុងការជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាពជាងមុន។
ដូច្នេះហើយ ដើម្បីឲ្យការប្រជុំរបស់អ្នកដំណើរការទៅបានល្អ
អ្នកគួរប្រើវិធីសំខាន់ៗខាងក្រោម ដែលមានប្រយោជន៍៖
១) ទំនាក់ទំនងតាមរយៈទឹកមុខ គឺជារឿងសំខាន់៖ ទំនាក់ទំនងតាមទូរស័ព្ទវាហាក់ដូចជាចំណេញពេលវេលាតែវាបាត់បង់ ទំនាក់ទំនងជិតស្និទ្ធរវាងគ្នានិងគ្នា។ ទំនាក់ទំនងផ្ទាល់ៗ អាចពង្រឹងការសហការអោយកាន់តែជិតស្និទ្ធ។ ក្នុងស្ថានភាពខ្លះ ប្រសិនបើមិនអាចជួបផ្ទាល់ទេ គឺគួរតែប្រជុំឬ ជួបនិយាយគ្នាតាមវីដេអូខនហ្វឺរ៉ែនក៏បាន ព្រោះការនិយាយដោយឃើញមុខគ្នាទៅវិញទៅមក គឺកាន់តែជួយឲ្យម្នាក់ៗចាប់យល់ពីគ្នាទៅវិញទៅមក។
២) ពេលវេលាជាអ្វីៗទាំងអស់៖ ពេលវេលាគឺពិតជាមាន សារៈសំខាន់ណាស់សម្រាប់ការប្រជុំ។ ត្រូវចេះជ្រើសរើសពេលវេលាអោយសមគួរសម្រាប់ធ្វើការប្រជុំ កាលបរិច្ឆេទនិងទីកន្លែងច្បាស់លាស់។
៣) បង្ហាញសកម្មភាពអោយច្រើនជាងការនិយាយ៖ គួរចែក រំលែកព័ត៌មានពីការប្រជុំចាស់ៗឬកិច្ចការថ្មីៗមុនពេលប្រជុំ។ ប្រើប្រាស់ប្រព័ន្ធអ៊ីមែលដើម្បីចែករំលែកព័ត៌មានទាំងនោះ។
៤) អោយអ្នកដទៃបញ្ចេញមតិ៖ ដើម្បីធ្វើអោយមានការ ទាក់ទងគ្នាកាន់តែស្រួលជាមុន អ្នកត្រូវចេះផ្ដល់តួនាទីអោយបុគ្គលិកគ្រប់គ្នា ហើយធានាថាពួកគេក៏អាចមានសិទ្ធិក្នុងការបញ្ចេញមតិផងដែរ៕