យោងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របានឲ្យដឹងថាការញាំ
អាហារជារៀងរាល់ថ្ងៃរបស់យើង និង
របបអាហាររបស់យើងផ្ដល់ផលប៉ះពាល់ចំពោះសុខភាពស្បែក។
ហេតុនេះហើយអ្នកមិនអាចចេះតែញាំអាហារផ្ដេសផ្ដាសបាននោះទេ
ហើយអាហារទាំង៣ប្រភេទខាងក្រោមគឺជាអាហារដែលអ្នកគួរចៀសវាង
ដើម្បីឲ្យអ្នកមានមុខក្មេងនិងស្បែកស្អាតជាងមុន៖
១) អាហារដែលមានជាតិផ្អែមឬជាតិស្ករច្រើន៖
ការញាំអាហារដែលមានជាតិស្ករច្រើនធ្វើឲ្យអ្នកមានភាពចាស់ជាង
អាយុហើយធ្វើឲ្យស្បែកឆាប់មានភាពជ្រីវជ្រួញ។
និយាយឲ្យខ្លីទៅប្រសិនបើអ្នកទទួលទានជាតិផ្អែមកាន់តែច្រើន
នោះសុខភាពស្បែករបស់អ្នកនឹងវិវត្តទៅរកភាពខូចខាតកាន់តែខ្លាំងដែរ
តែនេះមិនមែនមានន័យថាអ្នកគួរតែឈប់ទទួលទានផ្លែឈើដែលមានជាតិ
ផ្អែមពីធម្មជាតិនោះទេ។
២) គ្រឿងស្រវឹង៖
ការពិសាគ្រឿងស្រវឹងយូរៗម្ដងនៅពេលដែលមានកម្មវិធីគួរសមមិនជា
ថ្វីនោះទេ
តែការដែលញាំគ្រឿងស្រវឹងជារៀងរាល់ថ្ងៃទើបជាបញ្ហាដែលវាមិន
ត្រឹមតែប៉ះពាល់ដល់ថ្លើមរបស់អ្នកនោះទេ
តែវាថែមទាំងប៉ះពាល់ដល់ស្បែករបស់អ្នកផងដែរ។
នៅពេលដែលអ្នកញាំវា វាប្រហែលជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ
ហើយបំភ្លេចរឿងកង្វល់បាន
តែវាជាជាតិពុលដែលជ្រាបទៅក្នុងកោសិកាពាសពេញរាងកាយរបស់អ្នក។
៣) សាច់ដែលខ្លោច៖
វាជាការពិបាកមួយក្នុងដែលញាំសាច់ដែលមិនខ្លោចសោះ
តែយ៉ាងណាមិញសាច់ដែលមានខ្លោចនោះផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដល់សុខភាពស្បែករបស់អ្នក៕
