Monday, May 30, 2016

vannak

ហេតុ​អ្វី​ការ​យំ ​​អាច​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​កាន់​តែ​ល្អ?

មនុស្សម្នាក់ៗ មិនចូលចិត្តយំនោះទេ ព្រោះ ពួកគេយល់ថាការយំនេះវាបង្ហាញពីភាពទន់ជ្រាយរបស់មនុស្ស ជាពិសេសយំទាល់តែមានរឿងមិនសប្បាយចិត្ត ឬរឿងមិនល្អកើតឡើង។  តែវាក៏មិនអាចត្រឹមត្រូវទាំងអស់ដែរ ពេលខ្លះការយំនេះក៏អាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែល្អផងដែរ។ ខាងក្រោមនេះ គឺជាហេតុផលដែលអ្នកគួរតែជឿ៖

) វាធ្វើឲ្យសុខភាពអ្នកល្អ៖ «ការយំគឺវាអាចជួយសម្រួលដល់ភាពតានតឹងទាំងផ្លូវកាយនិងផ្លូវចិត្តដល់មនុស្សគ្រប់គ្នាបាន»។ នេះបើយោងតាមការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Dr. William H. Frey ស្ថាបនិកមជ្ឈមណ្ឌល Alzheimer’s Research Center ។ លោកក៏បានបន្ថែមទៀតដែរថា«ការយំនេះនឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលមានក្នុងខ្លួន ព្រមទាំងជួយកាត់បន្ថយសារធាតុគីមីដែលបង្កឲ្យអ្នកកើតជំងឺថប់អារម្មណ៍នានាផងដែរ»។ 

) ធ្វើឲ្យអ្នកកាន់តែសប្បាយចិត្ត៖ ការយំនឹងធ្វើឲ្យអារម្មណ៍អ្នកកាន់តែប្រសើរឡើង ។ តាមរយៈការស្រាវជ្រាវមួយបានឲ្យឃើញថា« ៨៨,៨ភាគរយ នៃអ្នកសាកល្បងការស្រាវជ្រាវរបស់លោកគឺមានអារម្មណ៍ធូរស្បើយនឹងកាន់តែសប្បាយចិត្តនៅ
ពេលដែលពួកគេបានបង្ហូរទឹកភ្នែកចេញមក»។ នេះវាបញ្ជាក់ថាការយំ គឺពិតជាអាចនាំយកសេចក្ដីទុក្ខសោកចេញពីខ្លួនអ្នកបាន។

) ធ្វើឲ្យអ្នកមានភាពប៉ិនប្រសប់ក្នុងការបង្ហាញអារម្មណ៍៖ តាមរយៈការយំនេះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់មានភាពប៉ិនប្រសប់ក្នុងការបញ្ចេញអារម្មណ៍ទៅកាន់អ្នកដទៃ។ នៅពេលអ្នកយំ អ្នកនឹងអាចបង្ហាញអារម្មណ៍ដែលអ្នកកំពុងមាន យ៉ាងស្មោះត្រង់ អស់ពីចិត្តព្រោះទឹកភ្នែកដែលស្រក់នោះគឺវាកើតឡើងពីទឹកចិត្តពិតរបស់អ្នក។

) ធ្វើឲ្យអ្នកក្លាយជាមនុស្សស្មោះត្រង់ ៖ ការយំនេះគឺមិនអាចបន្លំ ពីអ្វីមួយបានទេ វាពិតជាបង្ហាញពីអ្វីដែលចិត្តអ្នកកំពុងតែគិតយ៉ាងជាក់លាក់បំផុត។ មនុស្សដែលតែងតែយំ ភាគច្រើន តែងដឹងពីធាតុពិតរបស់ខ្លួនឯង។ នៅពេលដែលអ្នកដឹងច្បាស់ ថាអ្នកជាមនុស្សដូចម្ដេចហើយនោះ អ្នកនឹងក្លាយជាមនុស្សដែលមានតែភាពស្មោះត្រង់សម្រាប់ខ្លួនឯងជារឿងរហូត៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :