Monday, May 30, 2016

vannak

រឿង​ដែល​អ្នក​ជួប​រាល់​ថ្ងៃ​ តែ​អ្នក​ប្រហែល​មិន​ដឹង​ថា​​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល​អ្នក​​

បរិស្ថានដែលស្ថិតនៅជុំវិញអ្នក សារធាតុគីមី សារធាតុផ្សំនៅក្នុងរោងចក្រ គឺសុទ្ធតែសំបូរដោយសារធាតុគីមី និងវិទ្យុសកម្ម ដែលមានផលប៉ះពាល់ខ្លាំងបំផុតដល់ប្រព័ន្ធខួរក្បាល។ ដូច្នេះដើម្បីដឹងឲ្យកាន់តែច្បាស់ថែមទៀត ថា មានអ្វីខ្លះដែលអាចប៉ះពាល់ខួរក្បាលអ្នកនោះ គប្បីអានអត្ថបទខាងក្រោម៖
១) ការបំពុលដោយសំឡេង៖ ការបំពុលដោយសំឡេងនេះ គឺកើតមានឡើងតាមគ្រប់រូបភាព ក្នុងនោះរួមបញ្ចូលទាំងសំឡេងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្ដៅ ម៉ោងរោទ៍ និងប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតដោយសារតែ សំឡេងទាំងនោះគឺមិនមែនកើតឡើងពីធម្មជាតិនោះទេ។ សំឡេងនោះនឹងធ្វើការឆ្លងកាត់ចូលទៅកាន់ប្រព័ន្ធ ប្រសាទនៃខួរក្បាល ហើយវានឹងបង្អាក់សមត្ថភាពក្នុងការគិតរបស់អ្នក។
២) ទទួលទានសារធាតុកាហ្វេអ៊ីនហួសកំណត់៖ សារធាតុកាហ្វេអ៊ីនអាចបង្កើនអារម្មណ៍ធុញថប់ រួមទាំងធ្វើឲ្យការទទួលទានដំណេកអ្នកកាន់តែមានការថមថយ ដោយសារតែសារធាតុនោះបានជ្រាបចូលទៅប្រព័ន្ធខួរក្បាលរបស់អ្នក។ ដូចនេះប្រសិនបើអ្នកកាត់បន្ថយការពិសាកាហ្វេ តែ ឬទឹកសូដាដែលសំបូរទៅដោយ សារធាតុកាហ្វេអ៊ីននេះ អ្នកនឹងជួយសម្រួលដល់ប្រព័ន្ធខួរក្បាលហើយអាចទទួលទានដំណេកបានស្រួលទៀតផង។

៣) ប៊ីចេង (MSG)៖ ជាការពិតណាស់ប៊ីចេងនេះគឺជាគ្រឿងផ្សំ ដែលគេតែងប្រើប្រាស់វាសម្រាប់បន្ថែមក្នុងមុខម្ហូបឲ្យ កាន់តែមានឱជារស។ ប៉ុន្តែជាក់ស្ដែង ការប្រើប្រាស់វាហួសកំណត់ គឺអាចនឹងមានគ្រោះថ្នាក់ដល់សុខភាព ព្រោះ វាគ្រាន់តែជាសារធាតុមួយដែលជ្រាបចូលទៅខួរក្បាលរបស់អ្នកហើយឲ្យអ្នកទទួលរសជាតិថាឆ្ងាញ់តែប៉ុណ្ណោះ។ វាអាចប៉ះពាល់ដល់ខួរក្បាលរបស់អ្នក រួមទាំងប៉ះទង្គិចណឺរ៉ូនខួរក្បាលផងដែរ ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :