Wednesday, May 4, 2016

vannak

បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

នេះ​ជា​សំណួរ​​ដែល​ប្អូន​ៗ​ដែល​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ ឬ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ចង់​ស្វែង​រក​ការងារ​ធ្វើ​​ ខណៈ​ដែល​ខ្លួន​គេ​មិន​ទាន់​​មាន​បទ​ពិសោធន៍​អ្វី​សោះ​តែ​ម្ដង។ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​​ឱ្យ​ ទាក់ទាញ​ និង​ទទួល​​ការ​ហៅ​សម្ភាសន៍?

១) ​​គិត​និង​សរសេរ​​ពី​របៀប​រៀប​រយ​​សិន៖ ចំណុច​សំខាន់​ជាង​គេ​ទី​មួយ ​ដែល​​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​សរសេរ​ឱ្យ​មាន​របៀប​រៀប​រយ​ ឬ​សោភ័ណភាព​។ ​លោក​អ្នក​ត្រូវ​ចេះ​ប្រើ​ភ្នែក​សម្លឹង​មើល​​គ្រប់​ចំណុច​ដែល​មើល​ទៅ​​អាច​ នឹង​ទើស​ភ្នែក។ ​ឧទាហរណ៍​ដូច​ជា​ការ​ដក​ឃ្លា​ ការ​ដាក់​សញ្ញា​មិន​ត្រឹម​គ្នា​ margin ខុស សរសេរ​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដាក់​លាយ​ឡំ​នឹង​ចំណុច​ផ្សេង​ទៀត។ ដូច្នេះ​ ចំណុច​សំខាន់​មុន​ដំបូង​គេ​ គឺ​ត្រូវ​សរសេរ​ឱ្យ​មាន​របៀប​រៀប​រយ​​ ពោល​គឺ​មាន​លំដាប់​លំដោយ​យ៉ាង​ល្អ។ ​ចំណុច​សំខាន់​អ្នក​គួរ​យក​​គំរូ​តាម​មិត្តភ័ក្ដិ​ ឬ​បង​​ប្អូន​ដែល​ដាក់​ពាក្យ​ធ្វើ​ការ​បាន​ជោគជ័យ​​ ជា​ពិសេស​បង​ប្អូន​សាច់ញាតិ​ ឬ​មិត្តភ័ក្ដិ​ដែល​មិន​មាន​បទ​ពិសោធន៍​សោះ​តែ​ដាក់​ពាក្យ​ធ្វើ​ការ​ជាប់។ ​​

២) ពិនិត្យ​មើល​វេយ្យាករណ៍៖ ក្រៅ​ពី​ពិនិត្យ​មើល​ទៅ​លើ​សោភណភាព​​ហើយ​ ដល់​ពេល​ដែល​អ្នក​ត្រូវ​ពិនិត្យ​អក្សរ​ និង​វេយ្យាករណ៍​វិញ​ម្ដង។ ពិនិត្យ​ឡើង​វិញ​តាំង​ពី​ក្បាល​ទំព័រ​រហូត​ដល់​​ជួរ​អក្សរ​ក្រោម​គេ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​មាន​កំហុស​សូម្បី​តែ​មួយ។ ​នៅ​កម្ពុជា​ ការ​​យក​ប្រវត្តិរូប​ជា​ភាសា​​អង់គ្លេស​គឺ​ស្ទើរ​តែ​ទូទៅ​ទៅ​ហើយ ដូច្នេះ​ការ​សរសេរ​ប្រវត្តិរូប​មិន​ត្រូវ​ឱ្យ​ខុស​ជា​ដាច់​ខាត​​។ នេះ​ជា​ចំណុច​ទាក់ទាញ​មួយ​ទៀត។ ​

៣) ​សរសេរ​បរិយាយ​ពី​ចំណុច​ខ្លាំង​នៅ​មហាវិទ្យាល័យ៖ ​អ្នក​គ្មាន​បទ​ពិសោធន៍​​​លើ​មុខ​ជំនាញ​ដែល​គេ​ជ្រើស​រើស​ពិត​មែន​ តែ​អ្នក​អាច​សរសេរ​នៅ​កន្លែង​ប្រវត្តិ​អប់រំ​ (Education) ​អាច​ពន្លិច​នូវ​ភាព​ខ្លាំង​របស់​អ្នក​បាន។ ឧទាហរណ៍​ អ្នក​ជា​និស្សិត​ពូកែ​ប្រចាំ​ថ្នាក់​ ប្រចាំ​សាលា​ ឬ​​ទទួល​បាន​ប័ណ្ណ​សរសើរ​​ ឬ​ជ័យលាភី​​​កម្មវិធី​ប្រកួត​​ប្រជែង​អ្វី​មួយ​ជា​ដើម។ល។

៤) ​បទ​ពិសោធន៍​​កម្មសិក្សា​ ​ឬ​ហាត់​ការ​​៖ មិន​មែន​ឱ្យ​តែ​មាន​បទ​ពិសោធន៍​ការងារ​ជាក់​ស្ដែង​ទើប​ដាក់​ចូល​ក្នុង​ ប្រវត្តិរូប​របស់​អ្នក​នោះ​ទេ​ អ្នក​ក៏​អាច​​សរសេរ​ពី​បទ​ពិសោធន៍​របស់​អ្នក​បើ​មាន​ការ​ចុះ​ហាត់​ការ​ ការងារ​រយៈ​ពេល​បី​ខែ​ ប្រាំ​មួយ​ខែ​ ឬ​មួយ​ឆ្នាំ។ សូម្បី​ការ​ចុះ​កម្មសិក្សា​ ឬ​​​សិក្សា​គម្រោង​របស់​ក្រុមហ៊ុន​ណា​មួយ​ដើម្បី​បញ្ចប់​​​ថ្នាក់​ មហាវិទ្យាល័យ​របស់​អ្នក​ក៏​គួរ​សរសេរ​ចូល​ជា​​បទ​ពិសោធន៍​របស់​អ្នក​បាន​ ដែរ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :