Tuesday, May 17, 2016

vannak

Facebook ចង់​បង្កើត​មុខងារ​ ​​ដែល​ជួយ​សម្រួល​សម្រាប់​អ្នក​ដែល​បែកបាក់​ស្នេហា

ល់​ទាំង​រូបភាព ឬ​ប្រយោគ​(status)​​មាន​លក្ខណៈ​ផ្អែមល្ហែម​ដែល​ដៃគូ​ស្នេហា​បាន​បង្ហាញ​នៅ​ លើ​ Facebook ទាំង​អស់ ​​វា​នឹង​ក្លាយ​ជា​ការ​ជូរចត់​កាល​ណា​គូរ​ស្នេហ៍​នោះ​បាន​បែក​បាក់​គ្នា។
ដោយ​ហេតុ​នេះ​ហើយ​​ Facebook បាន​ចាប់​ផ្ដើម​បង្កើត​មុខងារ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​នេះ ដោយ​ធ្វើ​ការ​មិន​បង្ហាញ​ពី​រូបភាព​ចាស់ៗ​ដែល​ខ្លួន​មាន​ជា​មួយ​ដៃ​គូរ​ ស្នេហា​ ឬ​កំណត់​លើ​រូបភាព​ទាំង​នោះ​បាន។
កាលណា​លោក​អ្នក​ប្ដូរ​ទំនាក់​ទំនង​ជីវិត​របស់​អ្នក​(relationship)ក្នុង​ Facebook ថា​អ្នក​គ្មាន​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូរ​ចាស់​ទៀត​ទេ​ នោះ​មុខងារ​មួយ​នេះ​នឹង​ធ្វើ​ការ​ស្នើ​សុំ​ទៅ​កាន់​អ្នក​តាម​រយៈ​មុខងារ​មួយ ​នេះ។
ប្រសិន​បើ​លោក​អ្នក​បាន​ជ្រើស​ពាក្យ​ថា “take a break” ​និង “see less” ចំពោះ​នរណា​ម្នាក់​ វា​នឹង​មិន​បង្ហាញ​ពី​ការ​បង្ហោះ​រូបភាព​ ឬ​សកម្មភាព​របស់​ម្នាក់​នោះ​នៅ​ក្នុង​ផ្ទាំង​ Facebook របស់​អ្នក​ឡើយ​។
ជាមួយ​គ្នា​នេះ​ដែល​ អ្នក​ក៏​អាច​កំណត់​ចំពោះ​ការ​បង្ហាញ​សកម្មភាព​របស់​ខ្លួន​នៅ​លើ​ Facebook ទៅ​កាន់​អតីត​ដៃ​គូរ​ស្នេហា​របស់​អ្នក​ផង​ដែរ។
ក្រុមហ៊ុន​ Facebook បាន​សរសេរ​លើ​ប្លក់ (Blog) ​របស់​ខ្លួន​ថា៖ «ការ​ងារ​នេះ​វា​ជា​ផ្នែក​នៃ​ការ​ខំប្រឹង​របស់​យើង​ក្នុង​ការ​អភិវឌ្ឍ​ធនធាន ​សម្រាប់​មនុស្ស​ដែល​ពិបាក​​ក្នុង​ការ​រស់​នៅ​ក្នុង​ជីវិត។​ យើង​សង្ឃឹម​ថា​មុខងារ​នេះ​នឹង​ជួយ​ដល់​មនុស្ស​ដែល​បែកបាក់​គ្នា​ក្នុង​ ការ​​សម្រួល​អារម្មណ៍​ ក៏​ដូចជា​មាន​ភាព​កក់​ក្តៅ និង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ល្អ​បំផុត​នៅ​លើ​ផ្ទាំង​ Facebook”»៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :