Tuesday, May 17, 2016

vannak

កំហុស​ឆ្គង​៤​យ៉ាង​ ដែល​មនុស្ស​​​ភាគច្រើន​តែង​មាន​ ​​នៅ​ពេល​ទិញ​ឡាន

រថយន្តពិតជា មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ហើយបើអាចទិញឡានទំនើបៗវិញ គឺពិតជារឿងរីករាយមួយ។ ដូច្នេះហើយ កំហុសក៏ងាយកើតមានឡើង ប្រសិនជាអ្នកចង់ទិញឡានដោយមិនមានការពិចារណាច្បាស់លាស់។
១) មិនវាយតម្លៃហិរញ្ញវត្ថុរបស់ខ្លួន៖ មុនពេលដែលអ្នកទៅកន្លែងលក់ទិញឡាន អ្នកគួរតែដឹងពីចំនួនប្រាក់ ឬ ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនជាមុនសិន។ តើឡានប្រភេទណាដែលអ្នកអាចទិញ តាមលទ្ធភាពរបស់អ្នក និងគិតរួមទាំងពន្ធផ្សេងៗ? បើមិនបានធ្វើតាមចំណុចនេះទេ អ្នកនឹងប្រឈមនឹងបញ្ហាមិនខាន។
២)ខ្វះការស្រាវជ្រាវ៖មនុស្សជាច្រើនបានធ្វើការស្រាវជ្រាវឬទទួលព័ត៌មានគ្រប់គ្រាន់មុនពេលពួកគេសម្រេចចិត្តទិញឡាន។ តែក៏មានមនុស្សមួយចំនួន ដែលមិនបានទទួលព័ត៌មានអ្វីទាល់តែសោះ តែបែរជាទៅទិញឡានទៅវិញ ដែលនាំឲ្យលទ្ធផលខុសពីការរំពឹងទុក។ ការធ្វើការស្រាវជ្រាវ អ្នកអាចដឹងពីតម្លៃ និងគុណសម្បត្តិនៃឡានដែលអ្នកចង់ទិញ។
៣) ការទិញដោយមិនបានព្រាងទុក៖ មនុស្សមួយចំនួនបានទិញឡាន ដោយមិនបានព្រាងទុកទេ ពោលគឺនៅពេលឃើញគេប្រកាសលក់ភ្លាមក៏ស្រវាទិញតែម្ដង ប៉ុន្តែមិនទាន់បានត្រួតពិនិត្យឲ្យច្បាស់នោះឡើយ ដោយគ្រាន់តែមើលឃើញថា វាទំនង និង តម្លៃថោក។ ក្រោយពេលទិញរួចហើយ បានដឹងថា ប្រើមិនកើត។
៤) ខ្វះការពិចារណាអំពីជម្រើស៖ មុនពេលសម្រេចចិត្តទិញរថយន្តណាមួយ អ្នកគួរតែពិចារណា និង មើលឲ្យបានគ្រប់ជ្រុងជ្រើស ដើម្បីជ្រើសរើសយកប្រភេទណាមួយឲ្យសមជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់អ្នក។ ប៉ុន្តែមនុស្សមួយចំនួនដោយសារតែ ចង់បានឡានខ្លាំងពេកក៏សម្រេចចិត្តទិញយ៉ាងរហ័សបំផុត ដែលនេះជាចំណុចមិនល្អនោះទេ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :