Sunday, May 29, 2016

vannak

ដើម្បី​ទាញ​យក​​ប្រយោជន៍​ពី​ការ​ប្រើ​​Facebook ​អ្នក​ត្រូវ​​ធ្វើ​កិច្ចការ​សំខាន់ៗ​ទាំង​នេះ​!​

បច្ចុប្បន្ន​ ​​Facebook ជា​បណ្តេញ​សង្គម​ដែល​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​តែម្តង​។ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​​ប្រសិនបើ​អ្នក​ចេះ​ប្រើ​វា​ដើម្បី​ទាញ​យក​ប្រយោជន៍​ ​​ព្រោះ​វា​ផ្តល់​មក​នូវ​ចំណេះដឹង​ថ្មីៗ ​និង ​ការ​បង្កើត​ទំនាក់ទំនង​ក្នុង​សង្គម​ជា​ដើម​។ ​​​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន ​​មិន​បាន​ប្រើ​វា​ក្នុង​ផ្លូវ​ដើម្បី​ទទួល​ប្រយោជន៍​នោះ​ទេ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ខាត​ពេលវេលា ​និង​ ​លុយកាក់​ទៅ​វិញ​។

​ខាងក្រោម​នេះ ជា​ចំណុច​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ធ្វើ​ ​ដើម្បី​ទាញ​យក​ប្រយោជន៍​៖

​១) ចុច​​​Like ​​លើ​ទំព័រ Facebook​សំខាន់ៗ​៖ មាន​ទំព័រ Facebook​ជា​ច្រើន​ត្រូវ​បាន​គេ​បង្កើត​ឡើង​ ​ក្នុង​នោះ​មាន​ទាំង​ឈ្មោះ​អង្គការ​ ​ក្រុមហ៊ុន ​និង បុគ្គល​ល្បីៗ​ជាច្រើន​។ ​​​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​ទំព័រ​ទាំង​នោះ ​អ្នក​​អាច​ចុច​​​Like ​​លើ​ទំព័រ Facebook ។ ​​ការ​ធ្វើ​បែបនេះ ​គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ ​ដោយ​មិន​ចាំបាច់​ចូល​ទៅ​ស្វែងរក​ក្នុង​ទំព័រ​ទាំង​នោះ​ដោយ ​ផ្ទាល់​​​ ​ព្រោះ​រាល់​ពេល​មាន​ព័ត៌មាន​ថ្មីៗ​ ​អ្នក​នឹង​ទទួល​បាន​ដោយ​ស្វ័យប្រវត្ត។

២) ​Unfriend មិត្តភក្ដិ​ដែល​មិន​ស្គាល់​ ​ឬ មិន​សំខាន់៖ ​ដើម្បី​ធានា​ថា ​អ្នក​នឹង​​ទទួល​បាន​ប្រយោជន៍​​ក្នុង​ការប្រើប្រាស់ Facebook​នោះ ​អ្នក​មិន​គួរ​បន្ត​មាន​មិត្តភក្ដិ​ច្រើន​ហួស​ពេក​នោះ​ទេ ​ជា​ពិសេស​​មនុស្ស​ដែល​មិនសូវ​ស្គាល់​ ​ព្រោះ​ថា​ ​​ពួកគេ​អាច​នឹង​បង្ហោះ​រឿង​ដែល​គ្មាន​ប្រយោជន៍​ជាច្រើន ​​ក្នុង​នោះ​រួម​ទាំង​link រឿង​អាសអាភាស​ផង​ដែរ​។ ​មួយ​វិញ​ទៀត ​​កាលណា​អ្នក​មាន​មិត្តភក្ដិ​ច្រើន​ពេក​ក្នុង​Facebook ​​វា​នាំ​ឲ្យ​​​ទទួល​ព័ត៌មាន​ដែល​សំខាន់ៗ​មាន​ការ​យឺតយ៉ាវ​ ​ជា​ពិសេស​នៅ​ពេល​មនុស្ស​ភាគច្រើន​បង្ហោះ​រូប​ ​ឬ ពាក្យ​សម្ដី​ផ្សេងៗ​ព្រមៗ​គ្នា​។ ​ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​បន្ត​ជាមួយ​មិត្តភក្ដិ​ណា​ ​ដែល​បង្ហោះ​អ្វី​​សំខាន់​សម្រាប់​អ្នក​​​ ​ហើយ​​គួរ​Unfriend មិត្តភក្ដិ​ដែល​មិន​ស្គាល់​ចេញ​។

៣) ​ចូលរួម​ក្នុង​ក្រុម(Group) សំខាន់ៗ៖ ​ក្នុង​បណ្ដាញ​សង្គម Facebook​ ​មាន​ក្រុម(Group)​​ជាច្រើន​ណាស់​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទិសដៅ​ផ្សេងៗ​ ​ដូចជា​ ​ក្រុម(Group)​អចលនទ្រព្យ ក្រុម(Group)​​ដំណឹង​ការងារ​​​ ​ក្រុម​និស្សិត​IT និង ក្រុម​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ ​​អ្នក​អាច​ចូលរួម​ក្រុម(Group)​ណា​មួយ​ដែល​អ្នក​គិតថា​​ ​សំខាន់​ដើម្បី​ទទួល​បាន​ចំណេះដឹង​ ​និង បទពិសោធន៍​​ល្អៗ ​ដែល​សមាជិក​បាន​ចែក​រំលែក​។ ​​

៤) ​​កុំ​ប្រើ​វា​ក្នុង​ពេល​កំពុង​ធ្វើ​ការ​ ​ឬ ​សិក្សា៖ ​​ដើម្បី ​កុំ​ឲ្យ​ខាត​ពេលវេលា ​ឬ បែក​អារម្មណ៍​ក្នុង​ពេល​កំពុង​ធ្វើ​ការ ​ឬ​ ​សិក្សា​នោះ​ ​អ្នក​មិន​គួរ​ប្រើ​Facebook​ ​នោះ​ឡើយ ​ព្រោះ​បើ​មិន​ដូច្នោះ​ទេ ​អ្នក​នឹង​រវល់​តែ​មើល​នេះ​មើល​នោះ​​ជាប់​រហូត​។ ​ជម្រើស​ដ៏​ល្អ ​អ្នក​គួរ​បើក​វា​ ​នៅ​ពេល​ណា​អ្នក​ទំនេរ ​ទើប​ជា​ការ​ប្រសើរ​។

ប្រ​ភព៖​​ www.landlordreferencing.co.uk640
ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :