Sunday, May 29, 2016

vannak

ប្រាក់ សុវណ្ណារ៉ា ​៖«យើង​ត្រូវ​ការ​ ៣ ពិន្ទុ ពី​ព្រះ​ខ័នរាជ​ស្វាយរៀង​​ដើម្បី​​ឈរ​​កំពូល​​តារាង​»

គ្រូបង្គោលបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ថា នឹងរៀបចំក្រុមយ៉ាងណា ដើម្បីស្វែងរកបីពិន្ទុ ពីគូប្រជែង ព្រះខ័នរាជស្វាយរៀង ក្នុងដំណើរឈរកំពូលតារាងបណ្ដោះអាសន្ន ដែលការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ៦ ល្ងាចនាពហុកីឡដ្ឋានជាតិ នៅថ្ងៃស្អែកទី ២១ ឧសភា។ ការថ្លែងក្នុងសន្និសីទកាសែតមុននេះបន្តិច ព្រោះថា ក្រុមកំពូលតារាងការពារជាតិត្រូវជួប ស៊ីម៉ាក់នាថ្ងៃទី ២២ ឧសភា នៅស្តាតចាស់។

គ្រូបបង្វឹកដែលជួយឲ្យបឹងកេតអង្គរជាប់ជើងឯករងពាន Toyota Mekong Cup រូបនេះបន្តថា កូនក្រុមជើងឯកឆ្នាំ២០១២របស់លោកអត់មានបញ្ហារបួសច្រើននោះទេ លើកលែង Gbenga Samuel Ajayi ដែលនៅមិនទាន់ជាសះស្បើយមួយរយភាគរយ។ ទោះយ៉ាងណាក្ដី អតីតគ្រូបង្វឹកណាហ្គាវើល បន្ថែមថា លោកនៅពិនិត្យស្ថានភាពសមាជិកទាំងអស់ ក៏ដូចជា Gbenga ពេលហ្វឹកហាត់ល្ងាចនេះ ថាតើអ្នកណាខ្លះអាចលេង ១១ នាក់ដំបូងពេលប៉ះ ជើងឯកឆ្នាំ ២០១៣ ថ្ងៃស្អែក។ ព័ត៌មានលម្អិត សូមអាន Sportrefresh
ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :