ណាហ្គាវើល ដែលតំណាងឲ្យក្លិបនៅកម្ពុជា នឹងប៉ះក្រុមលេខ៤ឆ្នាំចាស់
Global FC ក្នុងពានរង្វាន់ RHB Singapore Cup 2016 នាថ្ងៃទី ២៨ ឧសភា
ខាងមុខវេលាម៉ោង ១៨:៣០(ម៉ោងកម្ពុជា) នៅសិង្ហបុរី។ មុនជំនួប ដ៏សំខាន់នេះ
Sportrefresh បានលើក ៥សំណួរចំពោះគ្រូបង្គោល ណាហ្គាវើល លោក មាស ចាន់ណា
ដូចខាងក្រោម៖
១. Global FC ជាក្រុមខ្លាំងនៅលីគហ្វីលីពីន និង កំពុងឈរកំពូលតារាង តើលោកធ្លាប់បានឃើញទម្រង់លេងរបស់ Global FC ទេ? បើឃើញ តើលោកយល់យ៉ាងណា?
មាស ចាន់ណា៖ បាទ! អរគុណ ! តាមពិតខ្ញុំមិនបានឃើញផ្ទាល់ទេ តែ ខ្ញុំបាន Download ឬ មើលវីដេអូក្រុមនេះនៅ Youtube ដែរ។ ខ្ញុំគិតថាថ្វីបើក្រុម Global FC ខ្លាំងនៅលីគហ្វីលីពីនតែ មិនខ្លាំងជាងក្រុមខ្មែរយើងប៉ុន្មានឡើយ។ Global FC ស៊ុតបញ្ចូលទីបានច្រើននៅលីគគេ ហើយមានកីឡាករស្បែកខ្មៅម្នាក់ប្រយុទ្ធ តែ ខ្ញុំបានមើលឃើញថា នៅមានខ្វះខាតផ្នែកការពារ ហើយខ្ញុំរៀបចំប្រព័ន្ធប្រយុទ្ធឲ្យបានល្អ។ ខ្ញុំមិនលេងក្នុងទម្រង់ការពារពេកនោះទេ ហើយទោះលទ្ធផលបែបណា គឺ ធានាលេងឲ្យល្អមើល។
២. តើខ្សែប្រយុទ្ធរបស់ ណាហ្គាវើល លោកនឹងប្រើកីឡាកររូបណា ហើយ ចុះខ្សែការពារយ៉ាងដូចម្ដេចវិញ?
មាស ចាន់ណា៖ ខ្សែប្រយុទ្ធរបស់ខ្ញុំ គឺប្រើកីឡាករបរទេសដែល Park Yong Jun និងខ្សែប្រយុទ្ធ សញ្ជាតិ កាមេរ៉ូន Privat និង អតីតយុវជនជម្រើសជាតិកូរ៉េខាងត្បូង Park Yong Jun។ រីឯខ្សែប្រយុទ្ធផ្សេងទៀតមិនបាននាំទៅជាមួយឡើយព្រោះ គេអនុញ្ញាតឲ្យកីឡាករបរទេសតែបីនាក់ប៉ុណ្ណោះ ហើយបរទេសទី៣ គឺប្រធានក្រុម Masahiro Fukasawa ។ ចំណែកខ្សែការពារ គឺប្រើប្រាស់កីឡាករខ្មែរដែលមានស្រាប់។
៣. ងាកមកខ្សែបម្រើវិញ គេមើលឃើញថា អនុប្រធានក្រុម គួច សុកុម្ភៈ និង ឃីម បូរី សុទ្ធតែរបួសមិនអាចជួយក្រុមបាន តើលោករៀបចំប្រព័ន្ធបម្រើបែបណាដែរ?
មាស ចាន់ណា៖ ជាការពិត យើងបាត់បង់កម្លាំងសំខាន់ សុកុម្ភៈ និង បូរី ប៉ុន្តែ ខ្ញុំរៀបចំប្រើប្រាស់ ទុំ សារ៉ាយ និង ប្រាក់ ចាន់រតនា ដោយឲ្យពួកគេលេងក្នុងតំណែងផ្សេងដែលបានគ្រោងទុក នៅពេលប៉ះ Global FC។ ខ្ញុំជឿជាក់ថាពួកគេនឹងធ្វើបានល្អ។
៤. បើតាមដឹង នៅសិង្ហបុរី គឺលេងលើទីលានស្មៅសិប្បនិម្មិត តើក្រុមរបស់លោកបានហ្វឹកហាត់លើ ទីលានបែបនេះ ឬ យ៉ាងណា ក្រៅពី ប្រកួត ឬ ហាត់តិចតួចនៅពហុកីឡដ្ឋានជាតិ?
មាស ចាន់ណា៖ មុនការប្រកួតមកដល់នេះ ខ្ញុំបានដាក់កម្មវិធីហ្វឹកហាត់លើតារាងសិប្បនិម្មិតរៀងរាល់សប្ដាហ៍ ព្រោះថាកម្មវិធីប្រកួតល្ងាចលើតារាងបែបនេះតម្រូវឲ្យកីឡាករស្វែងយល់។
អានព័ត៌មានលម្អិត នៅ SportRefresh
ផ្ដល់សិទ្ធិ៖ Sportrefresh