Monday, May 2, 2016

vannak

គន្លឹះ​និង​ល្បិច ៥យ៉ាង​ដើម្បី​ប្រើ​កាមេរ៉ា iPhoneឱ្យ​កាន់តែ​មាន​អត្ថប្រយោជន៍​ថែមទៀត



កាមេរ៉ា​ទូរស័ព្ទ iPhone ​គឺ​ជា​ឧបករណ៍​ដ៏​ពិសេស​មួយ​ អាច​ផ្ដិត​យក​រូបភាព និង​វីដេអូ​បាន​យ៉ាង​ច្បាស់​ជាង​បណ្ដា​ស្មាតហ្វូន​ជាច្រើន​នា​ពេល​ បច្ចុប្បន្ន។ ​នៅ​លើ​កាមេរ៉ា iPhone ​នៅ​មាន​គន្លឹះ​ជាច្រើន​ក្នុង​ការ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព ប៉ុន្តែ​ប្រហែល​នៅ​មាន​អ្នក​ប្រើ​មួយ​ចំនួន នៅ​ពុំ​ទាន់​ស្វែងយល់​ស៊ី​ជម្រៅ​អស់​នៅ​ឡើយ។ ដូច្នេះ​ទំព័រ​នេះ យើង​សូម​លើក​យក​គន្លឹះ និង​ល្បិច ៥យ៉ាង​ដើម្បី​ប្រើ​កាមេរ៉ា iPhone ឱ្យ​កាន់តែ​មាន​អត្ថប្រយោជន៍។

១) ប្រើ​មុខងារ​បញ្ជាក់​ភូមិសាស្ត្រ (Get Geographical)

1

មុខងារ Geographic នេះ​គឺ​ប្រើ ដើម្បី​បញ្ជាក់​ពីទីតាំង​របស់​រូប ដែល​បាន​ផ្ដិត​ចេញ​ពី​ទីតាំង ឬ​តំបន់​ណាមួយ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ចំណាំ និង​រៀបចំ​ស៊េរី​រូប​ទៅ​តាម​តំបន់​របស់​អ្នក​ឱ្យ​មាន​សណ្ដាប់ធ្នាប់ និង​ងាយស្រួល​បើក​មើល​ឡើង​វិញ​បាន​រហ័ស។

1.1

ដើម្បី​បើក​មុខងារ Geographic ត្រូវ​ចូល​ទៅ Settings → General → Location Service ​ហើយ​បើក (On) លើ Location Service និង Camera។ ក្រោយ​ពី​បាន​បើក​មុខងារ​នេះ​ហើយ រូបថត​ដែល​ផ្ដិត​ចេញ​មក នឹង​តម្រៀប​ទៅ​តាម​ទីតាំង ឬ​តំបន់។ ដើម្បី​ដឹង​បាន​ពី​ដំណើរការ​របស់​មុខងារ​នេះ អ្នក​អាច​ចូល​ទៅ​មើល​រូប​នៅ Photos ​ហើយ​ចុច​យក Camera Roll ​ហើយ​រក​មើល​ជម្រើស Places ដើម្បី​ចុច​ឱ្យ​បង្ហាញ​រូបថត​តាម​តំបន់។

២) Tap and Zoom

អ្នក​អាច​ចុច tap លើ​កន្លែង​ណាមួយ​នៅ​លើ​អេក្រង់​ដើម្បី​ចាប់ focus ​បាន​ច្បាស់ (ពេល​នោះ​នឹង​មាន​រង្វង់​បួន​ជ្រុង​ពណ៌​ខៀវ​នៅ​លើ​អេក្រង់)។ នេះ​គឺ​មិន​ត្រឹមតែ focus នៅ​ជុំវិញ​តំបន់​មាន​រង្វង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំណត់ (adjust) ​ទម្រង់ exposure និង white balance ដោយ​ស្វ័យប្រវត្តិ សម្រាប់ main area ​នៃ​រូប​ថត​ទៀត​ផង។ មុខងារ Tap and Zoom ថែមទាំង​ដំណើរការ​ពេល​ថត​វីដេអូ​ផង​ដែរ។

2

នៅ​ពេល​មាន​រង្វង់​ការ៉េ​បង្ហាញ​ឡើង នោះ​របារ​ពង្រីក​រូប (Zoom) ក៏​បង្ហាញ​ដំណាលគ្នា​ដែរ ដែល​អ្នក​អាច​ធ្វើការ​ពង្រីក ពង្រួម​រូប​តាម​ចិត្ត​បាន។

៣) Copy និង Paste រូប​ភាព

3

3.1

​អ្នក​អាច Copy រូប​បាន​ងាយស្រួល ពី​វែបសាយ​ផ្សេងៗ ហើយ​យក​មក paste នៅ​ក្នុង e-mail ឬ MMS បាន។ នៅ​ក្នុង​កម្មវិធី Safari ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ដោយ​គ្រាន់តែ​ចុច​ឱ្យ​ជាប់​នៅ​លើ​រូប​ដែល​អ្នក​ចង់ Save ឬ Copy។ នៅ​ពេល save រូប​រួច វា​នឹង​បញ្ជាក់​ថា​បាន save។ អ្នក​ក៏​អាច Copy រួច​ទៅ Paste នៅ​ទីតាំង​ផ្សេង​ដូច​ជា អ៊ីមែល ឬ MMS ដែល​អ្នក​ចង់​ផ្ញើ​ទៅ​មិត្តភ័ក្ដិ​ផង​ដែរ។

៤) រៀបចំ​រូបថត​នៅ​ក្នុង Camera Roll

4

កម្មវិធី ​Camera Roll របស់​អ្នក ក៏​អាច​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ដែរ ពោល​គឺ​ទៅ​លើ​រូបថត​មិន​ច្បាស់ និង​គ្មាន​របៀបរៀបរយ គឺ​អាច​លុប​ចោល​បាន។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​កំណត់​រូប​ដាក់​នៅ​លើ thumbnail ដើម្បី​បង្ហាញ​ក្រុម​រូប​តែ​មួយ ងាយស្រួល​ចូល​ឆែក។ ដើម្បី​អនុវត្ត ត្រូវ​ចូល​ទៅ Photo → Camera Roll ​ហើយ​នៅ​ក្នុង main thumbnail view រួច​ជ្រើសរើស​រូប​ដើម្បី​ដាក់ thumbnail។

៥) កាត់តម្រឹម​វីដេអូ (Trim Video)

5

5.1

នៅ​ក្នុង​កាមេរ៉ា iPhone ក៏​មាន​មុខងារ​កាត់​តម្រឹម​វីដេអូ​ផង​ដែរ។ ដូច្នេះ​អ្នក​អាច​កាត់​ចូល​នូវ​សាច់​វីដេអូ​ឥត​បាន​ការ ដើម្បី​កុំ​ឱ្យ​ស៊ី​ស្ពេស (space) ធំ បណ្ដាល​ឱ្យ​ឆាប់​ពេញ​មេម៉ូរី​បាន។ ដើម្បី​អនុវត្ត​អ្នក​គ្រាន់តែ​បើក​ចូល​ទៅ Camera Roll រួច​រើស​យក​វីដេអូ​មួយ​មក​កាត់ ដោយ​កំណត់​រយៈពេល​វីដេអូ​នៅ​ក្នុង​ប្រអប់​វែង​មួយ​នៅ​ផ្នែក​ខាង​ក្រោម។ វា​មាន​ជម្រើស​សម្រាប់​អ្នក​ក្នុង​ការ​កាត់ ដោយ​ចុច​លើ​ប៊ូតុង (trim)៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :