Monday, May 2, 2016

vannak

របៀប​លាក់ Status ​មិន​ឱ្យ Friend ​នៅ​លើ Facebook ​​មើល​ឃើញ ល្អ​ជាង Unfriend គេ​ចោល

ដោយសារ Facebook ​ផ្ដល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​ពីចម្ងាយ ម្ល៉ោះ​ហើយ​ទើប​បណ្ដាញ​សង្គម​មួយ​នេះ រឹតតែ​ពេញ​និយម​ឡើងៗ។ ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook មាន​ការ​កើន​ឡើង​ជា​លំដាប់ ដែល​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រចាំ​ខែ​ ១,៤៤ពាន់​លាន​នាក់។ អ្នក​លេង Facebook ​មាន​គេ មាន​យើង ហើយ​ការ​រាប់អាន​ធ្វើឡើង ដោយ​ពុំ​ចាំបាច់​ត្រូវ​ជួប​មុខ​គ្នា​ផ្ទាល់​ឡើយ។ ហេតុ​ដូច្នេះ​ហើយ ទើប​គណនី​មួយៗ​មាន Friend យ៉ាង​ច្រើន រាប់​រយ រាប់​ពាន់​នាក់។ ចុះ​តើ Friend ទាំង​នោះ អ្នក​សុទ្ធតែ​ចង់​រាប់អាន​ពួក​គេ​ឬ?

ជា​ការ​ពិត​ណាស់ Friend នៅ​លើ Facebook ​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ឡើយ សម្រាប់​គណនី​ដែល​ទើប Add Friend អាច​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន។ លើស​ពី​នោះ មាន Friend ខ្លះ លោក​អ្នក​អាច​មិន​ចង់​ឱ្យ​គេ​ឃើញ​នូវ​អ្វី​ដែល​អ្នក​បង្ហោះ​ទៅ​លើ Facebook ឡើយ។ បើ​អីចឹង​តើ​ត្រូវ​ធ្វើ​ដូចម្ដេច? ទំព័រ​នេះ យើង​សូម​ចែករំលែក​គន្លឹះ​ដ៏​សាមញ្ញ ដើម្បី​លាក់ Status ពី Friend របស់​អ្នក​នៅ​លើ Facebook ជាជាង​ការ Unfriend ដែល​ហាក់​ដូច​ជា​មិន​ល្អ។

១) ដំបូង Login គណនី Facebook ​របស់​អ្នក ហើយ​វាយ Status អ្វី​ដែល​អ្នក​ចង់​បង្ហោះ និង​ពេល​វាយ​អក្សរ ឬ​ upload ​រូប​ផ្សេងៗ​រួច​ហើយ កុំទាន់អាល​ចុច​បង្ហោះ (Post)។

២) ​មុន​ពេល​ចុច​លើ Post ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ Public → More Options → Custom ​ហើយ​កែ (Edit) នៅ​លើ Settings របស់​អ្នក។

1

៣) នៅ​លើ​ផ្ទាំង​បន្ទាប់ អ្នក​នឹង​ឃើញ​មាន​ប្រអប់​បំពេញ (Field) ចំនួន​ពីរ ដែល​មួយ​គឺ៖

2

-​Friend ដែល​អាច​មើល​ឃើញ Status របស់​អ្នក

-Friend ដែល​អ្នក​មិន​ចង់​ឱ្យ​មើល​ឃើញ Status នៅ​រាល់​ពេល​បង្ហោះ (Post)

៤) ​បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ Friend ​ទៅ​ក្នុង​ប្រអប់​ទាំងពីរ​ខាង​លើ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូតុង Save Change ជា​ការ​ស្រេច។

3

៥) ​ឥឡូវ​នេះ អ្នក​អាច​កត់​សម្គាល់ បាន​ពាក្យ “Public” ពី​ក្រោម​ប្រអប់ Status ​ហើយ​ប្ដូរ​មក​ឃើញ​ពាក្យ “Custom” វិញ ដែល​មាន​បញ្ជាក់​ថា ​Friend ណា​ខ្លះ នឹង​មិន​អាច​មើល​ឃើញ។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Post ជា​ការ​ស្រេច៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :