មនុស្សជាច្រើនលើលោកនេះ បានឲ្យនិយមន័យពាក្យថា ក្រ ទៅតាមការយល់ដឹងរបស់ខ្លួន ដូចជា ក្រ គឺមានន័យថា គ្មានលុយកាក់ចាយវាយគ្រប់គ្រាន់ គ្មានទ្រព្យសម្បត្តិច្រើន គ្មានផ្ទះសម្បែងរស់នៅសំរម្យរកព្រឹកខ្វះល្ងាច និយាយជារួម គឺគ្មានអ្វីទាំងអស់។ តែចំណែក ព្រះពុទ្ធជាម្ចាស់ យល់របៀបផ្សេង ពីមនុស្សទូទៅ។ ចូរអានរឿងខាងក្រោម ដើម្បីសិក្សាស្វែងយល់បន្ថែម៖
ស្ត្រីចំណាស់ម្នាក់បានសួរទៅព្រះពុទ្ធអង្គថា៖ ហេតុអ្វីបានជាខ្ញុំក្រយ៉ាងនេះ? ព្រះពុទ្ធជាម្ចាស់តបថា៖ មកពីអ្នកអត់ចេះធ្វើទាន ហើយមិនដឹងថាធ្វើម៉េច ។ ស្រ្តីចំណាស់៖ ខ្ញុំគ្មានអីសោះ ក្រយ៉ាងនេះមានទានឯណាផ្តល់ឲ្យគេ? ព្រះពុទ្ធ៖ អ្នកមានរបស់ច្រើនណាស់ដែលអាចផ្តល់ជាទានបាន មិនមែនអត់សោះនោះទេ ៖
មុខ៖ អ្នកអាចញញឹម រីករាយ សើច សប្បាយបាន ។
មាត់៖ អ្នកអាចប្រើវាដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរីករាយ ឬក៏លួងលោមពួកគេ។
ចិត្ត៖ អ្នកអាចបើកចិត្តឲ្យទូលាយ ផ្តល់ការគោរព ការជឿជាក់ និង សណ្តានចិត្ត។
ភ្នែក៖ អ្នកអាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌ ។
ខ្លួនប្រាណ៖ អ្នកអាចប្រឹងប្រែងប្រើវា ជាជំនួយដល់អ្នកដទៃ។ ឃើញទេ? អ្នកមិនមែនក្រទេ! ក្រចិត្តទើបហៅថាក្រពិតប្រាកដ !
ប្រភព៖ FB
