Friday, June 10, 2016

vannak

វិធី​ទាំង ​៤​យ៉ាង​​ដើម្បី​រក្សា​ចំណាប់អារម្មណ៍​របស់​អ្នក​ស្ដាប់​នៅ​ពេល​អ្នក​កំពុង​បទ​បង្ហាញ


ការធ្វើបទបង្ហាញនេះ មានគោលដៅធំបំផុតគឺចង់ឲ្យអ្នកដែលបានស្ដាប់ចងចាំមិនមែនត្រឹមតែពេលស្ដាប់នោះទេ គឺចងចាំជារៀងរហូត។ ហេតុនេះហើយបានជាការទាមទារចំណាប់អារម្មណ៍ពីអ្នកស្ដាប់គឺជារឿងមួយដែលអ្នកត្រូវគិត។ ខាងក្រោមនេះនឹងបង្ហាញពីវិធីទាំង ៤យ៉ាងដើម្បីរក្សាចំណាប់អារម្មណ៍របស់អ្នកស្ដាប់នៅពេលអ្នកកំពុងបទបង្ហាញ៖

១) និយាយអ្វីដែលពួកគេចង់ស្ដាប់៖ អ្នកគួរតែនិយាយអ្វីដែលពួកគេចង់ស្ដាប់ មិនមែននឹកឃើញនិយាយតាមតែអ្នកចង់និយាយនោះទេ។ បើអ្នកអាចស្វែងរកប្រធានបទណាដែលមានន័យនិងទាក់ទងគ្នាទៅនឹងអ្នកស្ដាប់ វាក៏ជាចំណុចដ៏ល្អមួយក្នុងការប្រមូលអារម្មណ៍ពួកគេមកលើអ្នកផងដែរ។

២) ប្រាប់ពួកគេពីសារប្រយោជន៍ដែលទទួលបានពីការស្ដាប់៖ វាគឺជាចំណុចល្អមួយ ដែលអ្នកគួរតែចាប់ផ្ដើមមុននឹងធ្វើបទបង្ហាញ ។ អ្នកត្រូវប្រាប់ពីសារប្រយោជន៍ដែលពួកគេនឹងទទួលបាន ពេលចូលរួមបទបង្ហាញនោះ។ នៅពេលដែលគេដឹងពីអ្វីដែលពួកគេអាចទទួលបានហើយ គេនឹងបង្កើនការចាប់អារម្មណ៍មកលើសម្ដីរបស់អ្នក។

៣) ត្រូវប្រើប្រាស់ពាក្យដែលងាយស្រួលស្ដាប់៖ ការប្រើប្រាស់ពាក្យពិបាកៗ នៅពេលអ្នកធ្វើបទបង្ហាញអាចនឹងធ្វើឲ្យអ្នកស្ដាប់បាត់បង់ចំណាប់អារម្មណ៍។ អ្នកនឹងធ្វើឲ្យពេលវេលាកាន់តែខាតបង់ហើយ អ្នកស្ដាប់ចាកចេញទៅដោយមានភាពស្រពិចស្រពិល មិនដឹងពីអ្វីដែលអ្នកចង់និយាយ។

៤) និទានជារឿងខ្លះ៖ ជាការពិតណាស់អ្នកមិនអាចនិយាយចំៗទៅលើប្រធានបទដែលអ្នកលើកឡើងនោះទេ។ គប្បីត្រូវបន្ថែមជារឿងនិទាន ឬ រឿងរ៉ាវខ្លះៗ ដែលអ្នកធ្លាប់ជួប ដូចនេះអ្នកស្ដាប់នឹងកាន់តែចង់ស្ដាប់ ហើយឆាប់ចាប់បាននូវអ្វីដែលអ្នកចង់និយាយនោះយ៉ាងងាយបំផុត៕

ប្រភព៖ www.speakingaboutpresenting.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :