មិនមែនសុខៗមានគេមកគោរពអ្នកនោះទេគឺទាល់តែអ្នកធ្វើ
អ្វីមួយដែលពួកគេកោតសរសើរហើយវាមិនមែនជារឿងងាយស្រួលនោះ
ទេ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលអ្នកគួរតែអនុវត្តប្រសិន
បើអ្នកចង់ឲ្យអ្នកដទៃគោរពអ្នកឲ្យបានច្រើនជាងមុន៖
១) ចេះគួរសម៖ អ្នកគួរតែមានការគួរសមចំពោះ
មនុស្សទូទៅមិនថាក្រុមគ្រួសាររបស់អ្នក មិត្តភ័ក្ដិ អ្នកជិតខាង ឬ
អ្នកដទៃនោះទេ។ អ្នកក៏ត្រូវតែផ្ដល់ការគោរពដល់ពួកគេដែរដូចជា
បើកទ្វារឲ្យអ្នកដែលនៅក្រោយអ្នក ឬផ្ដល់អាទិភាពឲ្យពួកគេទៅមុន
ជាដើម។
២) ស្ដាប់ឲ្យបានល្អ៖ មិនថាអ្នកមានសន្ទនាជាមួយ
អ្នកណាក៏ដោយអ្នកគួរតែគោរពពីគំនិតរបស់ពួកគេទោះបីជាអ្នកមាន
គំនិតផ្ទុយគ្នាក៏ដោយហើយព្យាយាមសួរសំនួរបន្ថែមដែលនេះបញ្ជាក់ថា
អ្នកចេះគោរពនិងមានចំណាប់អារម្មណ៍ពីគំនិតរបស់ពួកគេ។
៣) ចេះជួយអ្នកដទៃ៖ ការជួយមានច្រើនបែបច្រើន
ផ្នត់ ហើយអ្នកអាចជួយអ្នកនៅជុំវិញខ្លួនអ្នកតាមវិធីច្រើនយ៉ាង
ដូចជាផ្ដល់ជាយោបល់ ផ្ដល់ជាការលើកទឹកចិត្ត ការណែនាំ ឬប្រាក់កាក់
ជាដើម។
៤) កុំកុហក៖ គ្មាននរណាចូលចិត្តមនុស្សដែលកុហកនោះ
ទេហើយអ្នកក៏គួរតែទម្លាប់និយាយពាក្យពិតដែរ។ ប្រសិនបើអ្នកមក
យឺតដោយសារតែអ្នកក្រោកយឺតឬមានបញ្ហាអ្វីមួយ អ្នកគួរនិយាយ
ប្រាប់គេតាមត្រង់ហើយកុំព្យាយាមរកលេសមកនិយាយ។
៥) មិនត្រូវខឹងមួម៉ៅច្រើននោះទេ៖ បើសិនជាអ្នក
ហត់ឬមានអារម្មណ៍មិនល្អ អ្នកត្រូវតែទប់អារម្មណ៍របស់អ្នកឲ្យ
បានល្អហើយហាមដាច់ខាតជះកំហឹងទៅមនុស្សដែលនៅជុំវិញខ្លួនអ្នក។
៦) រីករាយក្នុងការស្ដាប់សម្ដីរិះគុណពីអ្នកដទៃហើយចេះកែប្រែ៖ គ្មាន
នរណាម្នាក់ល្អឥតខ្ចោះនោះទេតែអ្វីដែលសំខាន់នោះគឺអ្នកគួរតែ
កែប្រែអ្វីដែលអ្នកខ្លួនអ្នកឬអ្នកដទៃគិតថាមិនល្អ។ ហើយអ្នកក៏
គួរតែចាំទុកផងដែរថានៅពេលដែលនរណាប្រាប់ពីចំណុចអវិជ្ជមានរបស់
អ្នកប្រាប់អ្នកបានន័យពួកគេស្រលាញ់និងស្មោះត្រង់នឹងអ្នក៕
ប្រភព៖ www.entrepreneur.com
