Thursday, June 9, 2016

vannak

របៀប ២យ៉ាង ដើម្បីបដិសេធ ការអញ្ជើញរបស់មិត្តភ័ក្ត


មិត្តភ័ក្ត ជាមនស្សសំខាន់នៅក្នុងជីវិត របស់យើងម្នាក់ៗ។ មិត្តភ័ក្ត ធ្វើឲ្យយើងសប្យាយរីករាយ កើតទុក្ខ រីកចំរើនទាំងស្មរតី ចំណេះដឹង និងហិរញវត្ថុ។ មនុស្សម្នាក់ៗ មិនអាចរស់នៅ ដោយគ្នានមិត្តភ័ក្ត បានឡើយ។ មិត្តភ័ក្តខ្លះ បរបួលអ្នករកស៊ី នៅអ្នកខណៈពេលមិត្តភ័ក្តខ្លះ អញ្ចើញ ឬបរបួលអ្នកទៅផឹកស៊ី មានស្រីញីអូនបង។ ដោយសារតែ អ្នកជាបុគ្គលដែល យល់អំពីប្រយោជន៍ ថាផឹកស៊ីញឹកញាប់ មិនបានផ្តល់ផលចំណេញច្រើនទេ ដូច្នេះហើយ ទើបអ្នកចង់រកពាក្យដោះសារ ឬបដិសេធ ចំពោះការអញ្ជើញរបស់មិត្តភ័ក្ត។ ដើម្បី ចេះដោះសារ ដោយវិជ្ជាជីវៈ អ្នកត្រូវរៀនរបៀប ដោះសារទាំង២យ៉ាងនេះ។
ររៀបទី១៖ ដោះសារថា មានធុរៈ ឬជាប់ណាត់ហើយ
ដើម្បីបដិសេធ ការអញ្ជើញរបស់មិត្តភ័ក្ត ប្រកបដោយសុជីវធម៌ អ្នកគួរតែប្រើប្រាស់ពាក្យសម្តី ប្រកដោយវិជ្ជាជីវៈ តបទៅកាន់មិត្តភ័ក្តអ្នកវិញ បើទោះបីជា គេសម្តែងការមិនពេញចិត្តយ៉ាងណាក៏ដោយ។ ពាក្យពេជន៍ ដែលអ្នកគួរត្រូវបានប្រើគឺ៖
ឲ្យគ្នាសំទោសសម្លាញ់ គ្នាមិនអាចទៅជាមួួយឯងបានទេ ពេលនេះ ព្រោះគ្នាមានធុរៈចាំបាច់ ឬជាប់ណាត់ជាមួួយគ្រួសារហើយ ថាទៅដើរកំសាន្ត ឬធ្វើអ្វីមួយ ។
ររៀបទី២៖ ឪពុកម្តាយ ឬសាច់ញាត្តិមកលេង
ឪពុកម្តាយ ឬសាច់ញាត្តិមកលេង ជាវិធីដោះសារមួយ ដ៏មានប្រសិទ្ធិភាពបំផុត ព្រោះមិត្តភ័ក្ត ដឹងហើយថា ឪពុកម្តាយ ឬសាច់ញាត្តិមានសារៈសំខាន់ប៉ុណ្ណានោះ។ ដូច្នេះ អ្នកអាចនិយាយ ប្រាប់មិត្តភ័ក្តរបស់អ្នកតាមការគួរ ដែលអ្នកអាចធ្វើទៅបាន។ ឧទាហរណ៍៖
គួរឲ្យសោកស្តាយ ណាស់សម្លាញ់ ថ្ងៃនេះ សាច់ញាត្តិ ឬឪពុកម្តាយគ្នាបាន មកលេងផ្ទះគ្នា គ្នាមិនអាចទៅណាចោលពួកគាត់បានទេ គ្នាពិតជាចង់ទៅកំសាន្តជាមួយឯងណាស់…ចាំលើកក្រោយទៅ..។
តាមរយៈ វិធីទាំងពីរខាងលើ អ្នកនឹងអាចមានគំនិតថ្មីៗ ជាច្រើនទៀត ដើម្បីបដិសេធការអញ្ជើញរបស់មិត្តភ័ក្ត ដែលតែងតែអញ្ជើញអ្នកទៅដើរកំសាន្ត ឬផឹកស៊ីញឹកញាប់ ប្រកបដោយវិជ្ជាជីវៈ។

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :