Sunday, June 12, 2016

vannak

អ្នក​អាច​កែប្រែ​ជីវិត​របស់​អ្នក​សារ​ជា​ថ្មី​ ដោយ​​គ្រាន់​តែសួរ​សំណួរ​​​ ៣​ ​ទៅ​កាន់​ខ្លួនឯង​

វាជាបញ្ហាដ៏ចម្បងមួយចំពោះមនុស្សទូទៅដែលពួកគេរស់នៅក្នុងជីវិតដែលពួកគេមិនសប្បាយចិត្ត។ ពួកគេមិនបានរស់នៅជីវិតដែលពួកគេចង់បាននោះទេ តែពួកគេរស់នៅតាមវិធីដែលពួកគេត្រូវបានផ្ដល់ឱ្យទៅវិញ។ មានពេលខ្លះ ពេលឱកាសការងាររត់រកអ្នកដោយសារតែអ្នកត្រូវការលុយផងនោះ អ្នកក៏ទទួលយកការងារមួយ ដោយមិនបានគិតវែងឆ្ងាយ។ ដើម្បីកែប្រែជីវិតរបស់អ្នកសារជាថ្មី អ្នកអាចសួរសំនួរដូចខាងក្រោម៖

1) តើអ្នកចង់បានអ្វី?៖ តើអ្នកធ្លាប់សួរខ្លួនឯង នឹងសំណួរនេះដោយភាពស្មោះត្រង់ដែរឬទេ? មានមនុស្សតិចជាង១០ភាគរយដែលមានចម្លើយដ៏ស្មោះត្រង់ចំពោះសំនួរហ្នឹង។ នេះជាជីវិតរបស់អ្នក។ តើអ្នកចង់បានអ្វីក្នុងជីវិតអ្នក? តើអ្នកចង់បានជំនួញបែបណា? តើអ្នកចង់រស់នៅកន្លែងណា? តើអ្នកចង់នៅជាមួយអ្នកណា? អ្នកត្រូវឆ្លើយនឹងសំនួរបែបនេះ។

២) តើអ្នកចង់បម្រើអ្នកណា?៖ នេះជារូបមន្តមួយដែលជួយអ្នកសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ រកប្រភេទដែលលំបាក ហើយជួយពួកគេ។ ក្នុងភាសាពាណិជ្ជកម្ម យើងហៅវាថា “តម្លៃបន្ថែម”។ អ្នកជំនួញដ៏ជោគជ័យគឺដោយសារតែផ្តល់សេវាកម្មដល់អ្នកដទៃ។

៣) ហេតុអ្វីមិនមែនឥឡូវ?៖ អ្នកត្រូវសួរសំនួរទៅខ្លួនឯងជារៀងរាល់ថ្ងៃ។ ពីព្រោះថា នៅពេលដែលអ្នកមានរឿងដែលត្រូវធ្វើជាច្រើន ខួរក្បាលរបស់អ្នកនឹងនិយាយ “ហេតុអ្វីមិនចាំថ្ងៃស្អែក?” ដោយសារតែអ្នកជាមនុស្ស ដូច្នេះហើយ ភាពខ្ជិលវាអាចកើតមាន។ ដូច្នេះហើយ ទើបមានមនុស្សជាច្រើនពន្យារការងាររបស់ពួកគេ៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖www.bizkhmer.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :