Sunday, June 12, 2016

vannak

វិធី​ ៥យ៉ាង ​ដើម្បី​ក្លាយ​ជា​មនុស្ស​ពូកែ​គិត


តើអ្នកធ្លាប់មានអារម្មណ៍ថា ខួរក្បាលរបស់អ្នកទទេស្អាតដែរទេ? តើអ្នកមានដឹងទេថា អ្នកអាចបង្កើតសមត្ថភាពការគិតរបស់អ្នកដោយជំហ៊ានសាមញ្ញ។ ខាងក្រោមនេះជាវិធីទាំង ៥យ៉ាងដែលជួបប្រមូលផ្ដុំគំនិត និងជួយអ្នកឱ្យក្លាយជាមនុស្សពូកែគិត។
១. រកកន្លែងដែលស្ងាត់ស្ងៀម៖ សំលេងរំខានអាចប៉ះពាល់ដល់ សមត្ថភាពគិតក្នុងខួរក្បាលរបស់អ្នក។ អ្នកត្រូវរកកន្លែងមួយដែលស្ងាត់និងមិនសូវមានការរំខាន។ ប្រសិនជាអ្នកពិបាក ក្នុងការរកកន្លែងស្ងាត់ អ្នកអាចគិតអំពីពេលវេលាវិញ។ ឧទាហរណថា អ្នករកកន្លែងស្ងៀម ក្នុងកន្លែងការងារមិនបាន ដូច្នេះអ្នកត្រូវព្យាយាមមក ការងារឲ្យបានមុនមិត្តរួមការងារទៅ អ្នកនឹងមិនសូវមានការរំខាននោះទេ។
២. កាត់បន្ថយសំពាធ៖ វាមានការពិបាកក្នុងការគិតអ្វីមួយ ឲ្យបានច្បាស់ពេលអ្នកកំពុងស្រ្តេសជាខ្លាំង។ ភាពភ័យខ្លាចក៏អាចបង្កការគំនិតរបស់អ្នក រញ៉េរញ៉ៃក្នុងខួរក្បាល។ ដូច្នេះហើយ អ្នកត្រូវរកកន្លែង ដែលអ្នកអាចបន្ធូរអារម្មណ៍បាន។ ការតាំងសមាធិក៏ជាវិធីល្អដែរ។ វាមានសារៈសំខាន់ ក្នុងការផ្ដោតអារម្មណ៍ធ្វើកិច្ចការ។
៣. ចេញទៅក្រៅ៖ ការដើរលេង និងស្រូបយកខ្យល់បរិសុទ្ធ អាចឲខួរក្បាលរបស់អ្នកគិតបានល្អ។ មានពេលខ្លះ ការផ្លាស់ប្ដូរទេសភាពអាចជួយឲអ្នកគិតឃើញអ្វីថ្មី។ ម៉្យាងវិញទៀត ការនៅផ្ទះជាច្រើនម៉ោងមិនល្អចំពោះខួរក្បាលនោះទេ។
៤. មិនខ្លាចក្នុងការបង្កើតកំហុស៖ ការកំហុសមួយដែលអ្នកតែងតែធ្វើ និងមិនមានគំនិតថ្មីគឺមកពីអ្នកខ្លាចមានកំហុស។ បើអ្នកមានគំនិតបែបនេះ អ្នកមើលឃើញតែបញ្ហានោះទេ។ វិធិដ៏ល្អគឺអ្នកត្រូវបញ្ឈប់ខ្លួន អ្នកពីការព្រួយបារម្ភ។ អ្នកត្រូវដឹងថា កំហុស គឺជាគ្រូដ៏ល្អសម្រាប់អ្នក។
៥. ការធ្វើការសម្រេចចិត្តពេលមានសំពាធ៖ ជម្រើសដ៏អាក្រក់បំផុតនោះ គឺអ្នកចង់សម្រេចចិត្តមួយដ៏ល្អ ពេលអ្នកកំពុងតែមានសំពាធ។ វាពិតមានការលំបាកក្នុងការគិតអោយច្បាស់ នឹងវែងឆ្ងាយពេលមនុស្សកំពុងរង់ចាំ ការឆ្លើយតបពីអ្នកភ្លាមៗ។ ប្រសិនជាអ្នក អ្នកគួរសុំពេលសម្រាប់គិត និងប្រាប់ពេលដែរអ្នកត្រូវផ្ដល់ចម្លើយ។


ប្រភព៖ BizKhmer, ប្រែសម្រួយ ៖ អឹុងមួយយូ

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :