Thursday, May 5, 2016

vannak

ស្ត្រី​គេង​តិច​ជាង​6​ម៉ោង​ក្នុង​1​យប់​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង


តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​ជំងឺ​បេះដូង​ កាន់តែ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន ។
ការ​ស្រាវជ្រាវ​ដែល​បាន​ពិសោធ​លើ​មនុស្ស​៧០០​នាក់​នៅ​អា​មេ​រិ​ក និង​ចំណាយពេល​អស់​៥​ឆ្នាំ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួលទានដំណេក​តិច​ជាង​៦​ម៉ោង​ក្នុង​១​យប់ ហើយ​តែង​ភ្ញាក់​ពី​ព្រលឹម​យ៉ាង​ទៀងទាត់​ទៀត​នោះ អត្រា​រលាក​កើនឡើង​ខ្ពស់ ហើយ​អាច​នាំ​ឱ្យ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​ត្រូវ​កាត់​ផ្តាច់​ដោយ​កំណក​ដុំ​ ឈាម ។
អ្នកនិពន្ធ​អត្ថបទ​ស្រាវជ្រាវ​វេជ្ជបណ្ឌិត Aric Prather បាន​ថ្លែង​ថា ការ​រលាក​គឺជា​គ្រូទាយ​ដ៏​ល្បីល្បាញ​ចំពោះ​សុខភាព​បេះដូង ។ ឥឡូវនេះ​យើង​មាន​ភស្តុ​តាង​ដែល​បង្ហាញ​ថា ដំណេក​មិន​គ្រប់គ្រាន់​គឺជា​បញ្ហា​សំខាន់ និង​ធំដុំ​ជាង​ការ​គិត​របស់​យើង​ពី​មុន​ក្នុង​ការ​បង្កើត​កម្រិត​រលាក ។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ Johns Hopkins University បាន​អះអាង​ថា គេ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​រាល់​ជំងឺ​ស្ទើរ​ទាំងអស់​បាន​ដល់​ទៅ​៨០​ ភាគរយ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការ​រស់នៅ​មាន​ដូច​ជា ហាត់ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់ ទទួលទាន​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​រាង​កាយ (​ផ្លែ​ឈើ បន្លែ ត្រី​) រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គួរ​ចៀសវាង​ទម្លាប់​ជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ។
Haitham Ahmed  អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ថ្លែង​ថា «​នេះ​ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​ស្វែង​យល់​ពី​ការ​ពាក់ព័ន្ធ​គ្នា​ រវាង​កត្តា​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​មាន​អត្រា​ប្រឈម​ទាប​នឹង​សញ្ញា​ដំបូង​ នៃ​ជំងឺ​បេះដូង ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :