Thursday, May 5, 2016

vannak

ចំណូល​លក់​សំបុត្រ​អ្នកទេសចរ​បរទេស​ទស្សនា​អង្គរ​ថយ​ចុះ

ខេត្តសៀមរាប ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័ន​គ្របគ្រង​ការ​លក់​សំបុត្រ​របស់​រដ្ឋ បានឱ្យ​ដឹង​ថា នៅ​ខែមេសា ឆ្នាំ​២០១៦​នេះ ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មាន​ចំនួន ៤.១៤៨.៥៦០​ដុល្លារ ថយ​ចុះ​៣,៧៦%​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។
នៅ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ​មាន​ចំនួន​១៤៦.១៩៦​នាក់ គឺ​ថយ​ចុះ​៤,៨០%​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមេសា ឆ្នាំ​២០១៥ ។
បើ​តាម​ការ​សរុប​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៦ នេះ​វិញ មាន​សរុប​ចំនួន ៨៤៧.៥៥៤​នាក់​។ រីឯ​ចំណូល​រយៈពេល​៤​ខែ​នេះ មាន​ចំនួន ២៤.៥០០.១៦០​ដុល្លារ ។ រាជរដ្ឋាភិបាល បាន​ដកសិទ្ធិ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ពី​ ក្រុមហ៊ុន​សុខា​អូ​តែ​លម​ក​គ្រប់គ្រង​ខ្លួនឯង​វិញ​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៦​មក ក្រោយ​ពី​មានការ​ចោទប្រកាន់​នានា​ពី​មហាជន ជា​ពិសេស​ពី​គណបក្សប្រឆាំង​ថា ការ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ គ្មាន​តម្លាភាព ។
សូម​រំលឹក​ផង​ដែរ​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង​ ២​លាន​នាក់ ហើយ​ចំនួន​នេះ​កើនឡើង​ជិត​២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។ ចំណែក​ចំណូល​ពី​ការ​លក់​សំបុត្រ​វិញ​បាន​ចំនួន ៦០.០៥៣.៧០០​ដុល្លារ ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :