ប្រសិនបើអ្នកអាចយកទម្លាប់នេះមកអនុវត្តបានអ្នកនឹងមាន
អារម្មណ៍ថាប្លែក
ដោយសារតែនារីៗនឹងបង្កើនការចាប់អារម្មណ៍មកលើរូបអ្នក។
ក្នុងនោះមាន៖
១) ការគិតពីលទ្ធផលវិជ្ជមានមុននឹងសួរសំណួរទៅកាន់នារីៗ៖ មុនពេលអ្នកធ្វើអ្វីមួយអ្នកត្រូវគិតថាអ្នកនឹងទទួលបានមកវិញ នូវអ្វីដែលអ្នកចង់បាន។ ប៉ុន្តែបើអ្នកតែងស្ទាក់ស្ទើរហើយព្យាយាមទន្ទិញពាក្យថាមិន ជោគជ័យនោះ អ្វីគ្រប់យ៉ាងក៏វាមិនល្អទៅតាមនោះដែរ។ ការគិតពីផលវិជ្ជមានមុននឹងធ្វើអ្វីមួយអាចអោយអ្នកមើលទៅពោរពេញ ដោយថាមពលនិងភាពក្លាហាន។ ដូច្នេះនារីៗនឹង ផ្ដល់ការទុកចិត្តមួយដល់លើអ្នកជាមិនខាន។
២) ការចេះសម្រួលអារម្មណ៍របស់អ្នក៖ បុរសមួយចំនួនតែងបញ្ចេញលក្ខណៈ ភិតភ័យពេលនៅមុខនារីៗ។ ការធ្វើបែបនេះអាចអោយអ្នកមើលទៅហាក់ដូចជាមិនមែនបុរសពិត។ ដូច្នេះអ្នកត្រូវរៀនសម្រួលអារម្មណ៍អោយបានល្អមុនពេលចេញទៅជួប នរណាម្នាក់ ដូចនេះអ្នកនឹងគ្មានការភិតភ័យ។
៣) ការបង្ហាញអោយត្រង់ៗពីអ្វីដែលអ្នកចង់ធ្វើ៖ អ្នកត្រូវបង្ហាញទៅកាន់នារីដែលអ្នកចាប់អារម្មណ៍ថាអ្នកចង់ធ្វើ ពីអ្វី។ ទោះបីពេលខ្លះអ្នកគិតថាវាមិនសាកសមក្នុងការបង្ហាញអោយគេដឹង មែន តែកុំព្យាយាមបិទបាំងពីចិត្តរបស់អ្នក ព្រោះនារីៗ នឹងមើលឃើញថាអ្នកកំពុងធ្វើអ្វីមួយដែលខុសពីចិត្តរបស់ខ្លួន។
៤) ការធ្វើអោយខ្លួនឯងសប្បាយគ្រប់ពេល៖ នារីៗនឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំងនៅពេលបានជួបបុរសណា ដែលចេះធ្វើអោយខ្លួនឯងសប្បាយគ្រប់ពេល។ ហើយនេះជាផ្នែកមួយដែលអាចទាក់ទាញអោយមនុស្សជុំវិញខ្លួនចង់នៅ ជិតអ្នក ដោយសារតែភាពសប្បាយរីករាយនោះ។
៥) ការបង្ហាញពីការងប់ងុលរបស់អ្នកទៅលើអ្វីមួយ៖ នៅពេលអ្នកបង្ហាញការងប់ងុលខ្លាំងទៅលើអ្វីមួយ អ្នកនឹងអាចប្រើប្រាស់ពាក្យដែលអាចអោយអ្នកស្ដាប់មានអារម្មណ៍ដូចជា អ្នកដែរ។ វាអាចជាផ្នែកមួយជំរុញអោយអ្នកដទៃចង់ស្ដាប់សម្ដីអ្នកហើយចង់នៅ ជិតអ្នកបន្តទៀត៕