Sunday, May 15, 2016

vannak

ទាំង​នេះ​ជា​អត្ថប្រយោជន៍​​​រវាង​​ការ​ហាត់​ប្រាណ​ពេល​ព្រឹក​ និង​ពេល​​ល្ងាច

អ្នកខ្លះចូលចិត្តហាត់ប្រាណនៅពេលព្រឹក ហើយអ្នកខ្លះទៀតចូលចិត្តធ្វើនៅពេលល្ងាចដើម្បីកាត់បន្ថយភាពតាងតឹង និងដើម្បីកម្ចាត់ជាតិពុលនៅក្នុងខ្លួន។ តាមពិតទៅ ការហាត់ប្រាណពេលព្រឹក និងពេលល្ងាច គឺមានអត្ថប្រយោជន៍ដូចគ្នា៖
ពេលព្រឹក
១) មិនងាយលះបង់ ៖ អ្នកចូលចិត្តហាត់ប្រាណនៅពេលព្រឹក ភាគច្រើនជាមនុស្សដែលមិនងាយលះបង់ក្នុងការធ្វើកិច្ចការអ្វីមួយ។

២) អំណោយផលលើការងារ ៖ ការធ្វើលំហាត់ប្រាណនៅពេលព្រឹកជួយឱ្យអ្នកមានអារម្មណ៏ល្អ និងនាំឱ្យអ្នកអាចផ្តោតអារម្មណ៏ទៅលើការងាររបស់អ្នកបានមួយចំណែកធំ។
ពេលល្ងាច

១) ការបង្ការការរងរបួសផ្សេងៗ ៖ សីតុណ្ហភាពរាងកាយទាបនៅពេលភ្ញាក់ពីគេង ដូច្នេះ លទ្ធភាពនៃការមានរបួសអាចកើនឡើង។ អ្នកអាចធ្វើលំហាត់នៅពេលល្ងាចដែលអាចកាត់បន្ថយការប្រឈមនៃការទាញសរសៃបាន។
២) រើសម៉ោងដែលអ្នកទំនេរ ៖ អ្វីដែលសំខាន់នោះគឹយើងធ្វើលំហាត់ប្រាណជារៀងរាល់ឆ្នាំ។ ម៉ោងណាក៏មិនសំខាន់ដែរ។ ដូច្នេះហើយ ស្វែងរកម៉ោងដែលអ្នកទំនេរ ហើយព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ តាមតែអាចធ្វើទៅបាន៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :