ការស្វែងរកលុយគឺវាពិបាកណាស់
ប៉ុន្តែមនុស្សម្នាក់ៗគឺនៅតែត្រូវការវាមិនថាពិបាកយ៉ាងណាក្ដី។
ពេលខ្លះអ្នកក៏នឿយហត់ក្នុងការស្វែងរកលុយផងដែរ
ដែលជាហេតុនាំឲ្យអ្នកចង់បោះបង់ការងារ ។
តើជីវិតអ្នកអាចជួបរឿងពិបាកជាងនេះឬយ៉ាងណា នៅពេលដែលគ្មានលុយសោះនោះ?
ទាំងនេះគឺជាសេចក្ដីជឿជាក់ដែលអ្នកត្រូវតែមានក្នុងការស្វែងរកលុយឲ្យបានកាន់តែច្រើន៖
១) អ្នកសមនឹងទទួលបានលុយ៖ ជាការពិតណាស់មនុស្សម្នាក់ៗ
សមនឹងទទួលបានលុយដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។
អ្នកមិនមែនកើតមកដើម្បីតែខិតខំធ្វើការហើយមិនទទួលបានអ្វីសោះនោះទេ។
អ្នកទាំងអស់គ្នាត្រូវតែជឿជាក់ថាថ្ងៃណាមួយអ្នកនឹងក្លាយទៅជាអ្នកមាន
និងមានទ្រព្យសម្បត្តិផងដែរ។
២)លុយគឺពិតជាអស្ចារ្យណាស់៖
នៅពេលដែលអ្នករកលុយបាននោះអ្នកគួរឲ្យតម្លៃដល់វាព្រោះថាអ្នកចំណាយកម្លាំងអស់ច្រើនណាស់
ដើម្បីបានវាមក។ ដូច្នេះតើវាមិនអស្ចារ្យសម្រាប់អ្នកទេមែនទេ?
៣)គិតថាអ្នកមានអំណាចលើលុយមិនមែនលុយមានអំណាចលើអ្នកទេ៖
អ្នកត្រូវបង្ហាញថាអ្នកនេះហើយដែលជាម្ចាស់លុយទាំងនោះ ។ ប៉ុន្តែបើ
អ្នកឲ្យលុយទាំងនោះមកគ្រប់គ្រងអ្នកវិញនោះ កម្លាំងរបស់អ្នកនឹងចុះថមថយ
ហើយវានឹងក្លាយជាវត្ថុមួយដែលដឹកនាំអ្នកអស់មួយជីវិតតែម្ដង។
អ្នកត្រូវគិតថាលុយគឺពិតជាមានអំណាចណាស់សម្រាប់អ្នក
តែអ្វីដែលកាន់តែមានអំណាចលើសពីនោះទៀតនោះគឺជាអ្នកដែលអាចគ្រប់គ្រងវាបាន។
៤) ទោះបីអ្នកកើតក្នុងគ្រួសារក្រីក្រតែមិនប្រាកដថាអ្នកក្ររហូតនោះទេ៖
ភាពក្រីក្រនេះគឺកាន់តែជំរុញទឹកចិត្តឲ្យមនុស្សម្នាក់ៗកាន់តែខិតខំសម្រាប់ជីវិតបន្ថែមទៀតតែប៉ុណ្ណោះ។
តែវាមិនអាចកំណត់ថាមួយជីវិតអ្នកគឺមិនអាចមានបាននោះទេ។ នៅពេលអ្នកគិតបែបនេះ
វានឹងកាន់តែជំរុញទឹកចិត្តអ្នកឲ្យខិតខំរកលុយកាន់តែច្រើន
ដើម្បីបង្ហាញថាទោះបីអ្នកកើតមកក្រខ្សត់ តែអ្នកក៏អាចក្លាយជាអ្នកមានវិញបានដែរ៕
