Sunday, May 15, 2016

vannak

​ចង់​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​ ​គួរ​សាកល្បង​វិធីសាស្ត្រ​ងាយៗ​៦​យ៉ាង​នេះ​​​អាច​ជួយ​អ្នក​បាន

មនុស្ស​ជាច្រើន​ ​​មាន​បញ្ហា​ដំណេក​ ​ជាពិសេស​អ្នក​ដែល​មាន​អាយុ​ច្រើន​បន្តិច​។ ​សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​​​គេង​​មិន​លក់​ជាប្រចាំ​នោះ ​គួរ​តែ​រក​វិធី​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ដោះស្រាយ​​ឲ្យ​លឿន​បំផុត​ ​ជា​ពិសេស​បើ​ករណី​ធ្ងន់ធ្ងរ​គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​​ ​គ្រូពេទ្យ​ជំនាញ​​ ​ព្រោះ​ថា​វា​នឹង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​។

​ដើម្បី​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​នេះ​ ​លោក​អ្នក​អាច​​សាកល្បង​វិធី​ទាំង​នេះ​៖
១) ​កំណត់​ពេលវេលា​ចូល​គេង​​ឲ្យ​ទៀត​ទាត់៖​ការកំណត់​ ពេលវេលា​គេង​មិន​ច្បាស់​លាស់​ ​ក៏​អាច​ជា​មូលហេតុ​សំខាន់​មួយ​​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​ដែរ​​។ ​​ដូច្នេះ​ហើយ​ ​ការកំណត់​ពេល​ចូលគេង​ច្បាស់លាស់​នោះ​​ ​វា​នឹង​ធ្វើ​ឲ្យ​​​​អ្នក​អាច​គេង​លក់​ស្រួល​មិន​ខាន ​ដោយសារតែ​នៅ​ពេល​ដែល​ដល់​ម៉ោង​ដែល​ត្រូវ​ត្រូវ​ចូល​គេង​នោះ​​ ​​អ្នក​នឹង​មាន​អារម្មណ៍​ថា​ងងុយ​​ដោយ​ស្វ័យប្រវត្តិ​មិន​ខាន​។ ​​ ​​​រាងកាយ​របស់​អ្នក​ ​គឺ​អាស្រ័យ​លើ​ការ​ទម្លាប់​​ប៉ុណ្ណោះ​​​ ​មានន័យ​ថា ​បើ​អ្នក​បង្កើត​អ្វី​ដែល​គ្មាន​របៀប​ ​នោះ​​អ្វីៗ​ក៏​គ្មាន​របៀប​ទៅ​តាម​ហ្នឹង​ដែរ​។
២) ​ជៀសវាង​ការ​ពិសារ​កាហ្វេ​ ​ឬ​ ​ជាតិ​កាហ្វេអ៊ីន​​​​មុន​ពេល​ចូល​គេង​៖​ ​ដាច់ខាត​​អ្នក​មិន​ត្រូវ​​ទទួល​ទាន​ ​កាហ្វេ​ ​​និង ភេសជ្ជៈ​ផ្សេងៗ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នោះ​ឡើយ​ ​ព្រោះ​វា​នឹង​​ធ្វើ​ឲ្យ​​​ភ្នែក​របស់​អ្នក​នៅ​តែ​ស្រលះ​ជា​និច្ច​​ ​មិន​ងាយ​នឹង​គេង​​លក់​នោះ​ឡើយ​។
៣) ​អាន​សៀវភៅ៖ ​ការ​អាន​សៀវភៅ​​នៅ​ពេល​យប់​ ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ងងុយ​គេង​ ​ហើយ​អ្នក​មិន​គួរ​​ព្យាយាម​បន្ត​ការ​អាន​ទៀត​នោះ​ទេ​ ​ប្រសិន​បើ​ដល់​ពេល​ដែល​គូរ​គេង​ហើយ​​​។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​​ដែល​​មាន​បញ្ហា​គេង​មិន​លក់​ ​គួរ​សាកល្បង​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ទំព័រ​ ​ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ងងុយ​គេង​ប៉ុណ្ណោះ​ ​វា​ក៏​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ចំណេះដឹង​ផង​ដែរ​។
៤) ​ស្តាប់​តន្ត្រី​៖​ ​តន្តី​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ប្រសើរ​នៅ​ពេល​រាត្រី​ ​​ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​គេង​​លក់​យ៉ាង​ងាយ​ផង​ដែរ​។ ដូច្នេះ​ហើយ​រាល់ពេល​ជិត​ដល់​ម៉ោង​ចូល​គេង​ ​​អ្នក​គួរ​តែ​រៀបចំ​​ចម្រៀង​​ ​និង​​តន្ត្រី​ប្រភេទ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ដើម្បី​ស្តាប់​​​។
៥) ​រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​របៀប​៖ ​ត្រូវ​ប្រាកដ​ថា ​​បន្ទប់​គេង​របស់​អ្នក​គឺ​មាន​របៀបរៀបរយ​ ​ដែល​​​​​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចង់​គេង​​ ​ព្រោះ​បើ​បន្ទប់​គេង​​​គ្មាន​របៀប​ ​និង ​គ្មាន​អនាម័យ​នោះ​វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​មិន​សុខ​ស្រូល​នោះ​ ឡើយ​។​
​៦) ​ហាត់ប្រាណ​ឲ្យ​ទៀងទាត់៖​ ​ការ​ហាត់​ប្រាណ ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​​​ ​សុខភាព​រាងកាយ​ ​និង សតិអារម្មណ៍​។ ​​​កាលណា​អ្នក​មាន​សុខភាព​រឹងមាំ​ ​និង មាន​អារម្មណ៍​ស្រស់​ថ្លា​ ​វា​ក៏​ជួយ​ឲ្យ​​ការ​គេង​សុខ​ស្រួល​ទៅ​តាម​ហ្នឹង​ដែរ​៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :