Monday, May 30, 2016

vannak

​អនុវត្ត​​ទម្លាប់​សំខាន់ៗ​ទាំង​នេះ​​ ​​ដើម្បី​ជួយ​ឲ្យ​​អ្នក​មាន​សុខភាព​ខួរក្បាល​ល្អ​!​

ខួរក្បាល ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​មនុស្ស​ក្នុង​ការ​គិត​ ​និង រិះរក​វិធី​ផ្សេងៗ​​សម្រាប់​ធ្វើ​ការ​ប្រចាំថ្ងៃ។ ​ដូច្នេះ​កាល​ណា​សុខភាព​ខួរក្បាល​ចុះ​អន់ខ្សោយ​ ​វា​នាំ​ឲ្យ​ការ​ធ្វើ​កិច្ចការ​អ្វី​ផ្សេងៗ​ក៏​ថមថយ​​​ដែរ​។

​ខាងក្រោម​នេះ​ ​ជា​ទម្លាប់​សំខាន់ៗ​មួយ​ចំនួន​​ដែល​ជួយ​ឲ្យ​​​អ្នក​មាន​សុខភាព​ខួរក្បាល​ល្អ​៖​​​

១) ​​គេង​ឲ្យ​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ភាព​ស្មុគស្មាញ​៖ ​មនុស្ស ​មួយ​ចំនួន ​មិន​សូវ​បាន​គេង​គ្រប់គ្រាន់​នោះ​ព្រោះ ​ដោយសារ​រវល់​នឹង​កិច្ចការ​ផ្សេងៗ​។ ​ការ​គេង​មិន​គ្រប់គ្រាន់​​នេះ ​​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​ផ្នែក​សុខភាព​ខួរក្បាល ​ព្រោះ​វា​នាំ​ឲ្យ​អ្នក​គិត​​កាន់​តែ​ច្រើន ​​ហើយ​ក៏​មាន​ភាព​ស្មុគស្មាញ​កាន់​តែ​ច្រើន​ឡើងៗ​ផង​ដែរ។ ​ដូច្នេះ​ហើយ ​ត្រូវ​បង្កើត​ទម្លាប់​គេង​ឲ្យ​បាន​ទៀង​ ​និង ​គ្រប់គ្រាន់​។

២) ​ជៀសវាង ​ការ​ពិសារ​ស្រា​ ​និង បារី​តាម​តែ​អាច​ធ្វើ​ទៅ​បាន​៖ ​​ស្រា ​និង បារី​ពិត​ជា​ផ្តល់​ផល​មិន​ល្អ​នោះ​ទេ​ ​ចំពោះ​សុខភាព ​ជា​ពិសេស​ខួរក្បាល​របស់​អ្នក​តែ​ម្តង​។ ​ដូច្នេះ​ហើយ បើ​ចង់​បាន​ខួរក្បាល​ដែល​មាន​សុខភាព​ល្អ ​និង មាន​សមត្ថភាព​ខ្ពស់​នោះ​​ត្រូវ​ព្យាយាម​ជៀស​ឲ្យ​ឆ្ងាយ​ពី​ស្រា ​និង បារី​។

៣) ​ការ​គិត​វិជ្ជមាន​៖ ​ទម្លាប់​គិត​វិជ្ជមាន​នេះ ​ក៏​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ​អាច​ដំណើរ​ការ​បាន​​​ល្អ​ផង​ដែរ​​ ​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​គេច​ផុត​ពី​ការ​ភ័យ​ខ្លាច ​និង បារម្ភ​ខុស​ទំនង​ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះ​ខ្សោយ​។ ​ដូច្នេះ​ហើយ ​ព្យាយាម​គិត​ល្អៗ​ ​ហើយ​ជម្រុះ​ចោល​រាល់​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​។

៤) ​ឆ្លៀត​ពេល​​កម្សាន្ត​ជាមួយ​ធម្មជាតិ​​ឲ្យ​បាន​ច្រើន​៖ ​ធម្មជាតិ​ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ​ព្រោះ​កាល​ណា​​មនុស្ស​បាន​កម្សាន្ត​ជាមួយ​នឹង​ដើមឈើ ​និង ​ខ្យល់​បរិសុទ្ធ​នោះ ​នឹង​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​​​បន្ទាប់​ពី​ស្មុគស្មាញ​ដោយសារ​បរិយាកាស​មិន​ល្អ​ក្នុង​ទីក្រុង និង ​បញ្ហា​រឿង​ការងារ​ជា​ដើម​៕

​​ដោយ​៖ រតនា ​វិចិត្រ

​ប្រភព៖ www.success.com & www.brainscape.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :