Monday, May 30, 2016

vannak

អនុវត្ត​វិធីសាស្ត្រ​សាមញ្ញ​ទាំង​​៧​នេះ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការងារ​រាងកាយ​របស់​អ្នក​​ឲ្យ​ប្រសើរ​ឡើង​វិញ​

រឿង​អាក្រក់​អាច​​កើត​​ឡើង​ក្នុង​មួយ​ពព្រិច​​​ភ្នែក​ប៉ុណ្ណោះ។​​ ថ្ងៃមួយ​មនុស្ស​គ្រប់គ្នា​ល្អ​ធម្មតា ​ប៉ុន្តែ ​​ស្រាប់តែ​ស្អែកឡើង​​​​ មិត្ត​ភក្តិ​របស់​អ្នក​រួម​ការងារ​​ ​និង មិត្ត​រួម​បន្ទប់ មាន​ជំងឺ​ផ្ដាសាយ​ ។ ​​​បញ្ហា​សុខភាព​ទាំង​នេះ ​គឺ​បណ្ដាល​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការងារ​រាងកាយ​។ ​ខាងក្រោម​ជា​វិធី​សំខាន់ៗ​ដែល​ជួយ​ពង្រឹង​ ​ប្រព័ន្ធ​ការពារ​រាងកាយ​​របស់​អ្នក​ឲ្យ​កាន់​តែ​រឹងមាំ​។​​​

១) គេង​អោយ​បាន​ដូច​មនុស្ស​ធម្មតា៖ ​មនុស្ស​ធម្មតា​ចូលចិត្ត​មើល​រឿង​រហូតដល់ ៣​ ព្រឹក​ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា ការ​​មួយ​យប់​ទាំងអស់​ដោយ​អត់​បាន​គេង​គ្រប់គ្រាន់​ អាច​បង្ក​ភាព​អន្តរាយ​​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​ត្រូវ​​មេរោគ​ជ្រៀតចូល​។

៣) បរិភោគ​ខ្ទឹមស​​​ឲ្យ​បាន​ច្រើន​​៖​​ ការ​ទទួលទាន​ ខ្ទឹមស​​​ឱ្យ​បាន​ទៀងទាត់​ អាច​​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​​របស់​អ្នក​។ វា​មិន​ត្រឹមតែ​​​ពង្រឹង​​ប្រព័ន្ធ​ការពារ​រាងកាយ​​របស់​អ្នក​​នោះ​ទេ​ វា​​ក៏​អាច​ជួយ​បង្ការ​ ជំងឺ​បេះដូង​​ផង​ដែរ​។ ​នេះ​បើ​យោង​តាម ​​សាកលវិទ្យាល័យ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រMaryland ។​​

៣) ​​ធ្វើ​ស៊ុប​មាន់​៖ គិត​ថា ​ស៊ុប​មាន់​ ចាន​ ជា​ម្ហូបអាហារ គឺ គ្រាន់តែ​ជា​ការ​ទទួល​ទាន​ធម្មតា​ឬ? ​បើ​យោង​តាម ​​ការសិក្សា មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ​ណេប្រាស្កា (Nebraska) ម្ហូប​នេះ ពិតជា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ​កម្រិត​ស្រាល​ ជាមួយ​គ្នា​នេះ​​ ​​បន្លែ​និង​ ​​សាច់​មាន់​​ពិត​ជា​ដើរ​តួ​សំខាន់​។

៥) ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​សប្ដាហ៍​៖ ធ្វើ​លំហាត់​ប្រាណ​ពីរ​បី​ដង​ក្នុង​​មួយ​សប្ដាហ៍ នឹង​​ជួយ​រាង​កាយ​​សមសួន​ ​និង​ ​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​​កាន់​តែ​ខ្លាំង​​។

៦) ​ទទួល​ទាន​អាហារ​ពេលព្រឹក៖​ ​អាហារ​ពេលព្រឹក​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​កាន់​តែ​រឹងមាំ​។​នេះ​បើ​ យោង​តាម​ការ​សិក្សា​មួយ​របស់Journal of Science and Medicine in Sport។ ​

៧) ​ទទួល​ពន្លឺ​ព្រះអាទិត្យ៖​ ​​ពន្លឺ​ព្រះអាទិត្យ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​រាងកាយ​ មនុស្ស​ ​និង សត្វ។ បើ​តាម​ការ​ស្រាវជ្រាវ​ ​ជា​ច្រើន​បង្ហាញ​ថា កាល​ណា​អ្នក​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់គ្រាន់​ ​នោះ​វា​នឹង​ជួយ​​ពង្រឹង​ប្រព័ន្ធ​ការងារ​រាងកាយ​​។​​​​​

៧) ​ការ​សើច៖ ការ​មើល​រឿង​សប្បាយ​គឺ​ជា​រឿង​ល្អ។​តាម​ការ​​ស្រាវជ្រាវ ​​​ការ​សើច​ប្រៀប​បាន​ជា​ថ្នាំ​ទិព្វ​​៕

ប្រែ​សម្រួល​៖​ អ៊ឹង ​មួយយូ

​ប្រភព៖ www.huffingtonpost.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :