Sunday, May 15, 2016

vannak

​​​អត្ថប្រយោជន៍​៣​យ៉ាង​ ​​​ដែល​​អ្នក​នឹង​ទទួល​បាន​ពី​ការ​ទទួល​ទាន​កាហ្វេ​ជា​ប្រចាំ​ ​​​ដែល​អ្នក​គួរ​ដឹង​

បច្ចុប្បន្ន​នេះ ​កាហ្វេ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​ពី​សំណាក់​មនុស្ស​គ្រប់​ ស្រទាប់​វណ្ណៈ ​និង មិន​ថា​ ​យុវវ័យ​ ឬ​​​មនុស្ស​ចាស់​នោះ​ទេ​។ ​សម្រាប់​កាហ្វេ ​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ ​ប៉ុន្តែ​វា​ក៏​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ផង​ដែរ​។​
១) ​កាត់បន្ថយ​ការ​​​វិវឌ្ឍ​​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​៖ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ The American Chemical Society ​បាន​បង្ហាញ​ថា ​អ្នក​ដែល​​ទទួលទាន​កាហ្វេ​​លើស​ពី​៤​ពែង​ក្នុង​មួយ​ថ្ងៃ​​​អាច​កាត់បន្ថយ​​ ​ ​អត្រា​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​រហូត​ដល់​៥០​ភាគរយ​។
២) ​កាត់បន្ថយ​​អត្រា​កើត​ជំងឺ​មហារីក​ស្បែក​របស់​ស្ត្រី​​៖ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ជាច្រើន ដូច​ជា ​​មជ្ឈមណ្ឌល​ស្ត្រី ​និង Brigham ( the Brigham and Women’s Center) ​​​និង សាកលវិទ្យាល័យ Harvard​បាន​បង្ហាញ​ថា ​ស្ត្រី​ដែល​ទទួល​ទាន​កាហ្វេ​លើស​ពី​៣​ពែង​ក្នុង​មួយ​ថ្ងៃ ​​គឺ​មាន​អត្រា​កើត​ជំងឺ​មហារីក​ស្បែក​តិច​ជាង​ ​ស្ត្រី​ដែល​មិន​ទទួល​ទាន​កាហ្វេ។
៣) ​ធ្វើ​ឲ្យ​ឆ្លាត​ជាង​មុន ​និង​សម្រេច​ចិត្ត​បាន​ល្អ​៖ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យSouth Florida ​និង សាកលវិទ្យាល័យMiami  ​បាន​រក​ឃើញ​ថា ​ការ​ទទួល​ទាន​កាហ្វេ​ពិត​ជា​អាច​ជួយ​ ​ពង្រឹង​សមត្ថភាព​ខួរក្បាល​ឲ្យ​កាន់​តែ​ប្រសើរ​ ​នាំ​ឲ្យ​មាន​ភាព​ឆ្លាតវៃ ​និង សម្រេច​​ចិត្ត​បាន​លឿន ​និង ល្អ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :