Monday, May 30, 2016

vannak

​ចំណុច​៣​សំខាន់ៗ​​​​បញ្ជាក់​ថា ​មនុស្ស​ដែល​ចូលចិត្ត​នៅ​​តែ​ម្នាក់ឯង​ ​​​ធ្វើ​អ្វី​ក៏​ជោគជ័យ​ដែរ​

មនុស្ស​​មាន​ចំណង​ចំណូល​ចិត្ត​ផ្សេងៗ​គ្នា ​ដោយ​អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ​អ្វី​ផ្សេងៗ​ជាមួយ​អ្នកដទៃ ​ដើម្បី​សំយោគ​គំនិត​ល្អៗ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ ​​មិន​សូវ​ចូលចិត្ត​ធ្វើ​ការ​ ​ឬ ធ្វើ​​អ្វី​ផ្សេងៗ​ជាមួយ​​មនុស្ស​ច្រើន​នោះ​ឡើយ ​ពោល​គឺ​ចូលចិត្ត​ធ្វើ​តែ​ឯង​តែ​ម្តង​។ ​​​​ទោះបីជា ​វា​មាន​​​សុទ្ធតែ​មាន​គុណសម្បត្តិ​ ​និង ​គុណវិបត្តិ​ផ្សេងៗ​គ្នា​​ក៏ដោយ​​ ​ប៉ុន្តែ​លើក​នេះ​យើង​សូម​លើក​យក​តែ​គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​ចូលចិត្ត ​នៅ​តែ​ម្នាក់​ឯង​ ​ថា​ពួកគេ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​ជោគជ័យ​​ជីវិត​៖​ ​​

១) ​​មិន​ចាំបាច់​​មាន​ការ​អនុញ្ញាត​៖ ​​មនុស្ស​ដែល​​ចូលចិត្ត​នៅ​ម្នាក់ឯង ​និង​ ​មិន​ត្រូវ​​ការ​មាន​មនុស្ស​ច្រើន​ពេក​ចូលរួម​នោះ​អាច​សម្រេច​កិច្ចការ​ ផ្សេងៗ​បាន​រហ័ស​ ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ ​ព្រោះ​មិន​ចាំបាច់​ឆ្លង​យោបល់ ​ឬ ​​សុំ​ការ​អនុញ្ញាត​នោះ​ទេ​។ ​​​លោក​ Jonathan Cheek​អ្នក​ជំនាញ​ចិត្តវិទ្យា​​ប្រចាំ​មហាវិទ្យាល័យ​Wellesley College​ របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ​​មនុស្ស​ដែល​ចូលចិត្ត​នៅ​ម្នាក់​ឯង​​ ​គឺ​​ពួកគេ​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ ឯង ​​និង មិន​ចាំបាច់​តែ​ស្តាប់​យោបល់​គេ​បាន​ធ្វើ​កើត​នោះ​ទេ​។

២) ​មិន​សូវ​មាន​សម្ពាធ​ពី​មនុស្ស​ជុំវិញ​ខ្លួន​​៖ ​​អ្នក​ដែល​​មិន​សូវ​ចូលចិត្ត​ដើរ​ជាមួយ​មនុស្ស​ច្រើន ​គឺ​ជា​មនុស្ស​ដែល​​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​កិច្ចការ​ ផ្សេងៗ ​​ហើយ​ក៏​មិន​ងាយ​រង​សម្ពាធ​ពី​ការ​គិត​ ​ឬ ការ​និយាយ​របស់​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ​​​​។ ​ដូច្នេះ​ហើយ​បាន​ជា ​ពួក​គេ​​​​​ឆាប់​ដើរ​ដល់​គោលដៅ​ជាង​អ្នកដទៃ​ទៀត​។

៣) ​មាន​លទ្ធភាព​​គ្រប់គ្រាន់​ក្នុង​ការ​រស់​ដោយ​ខ្លួន​ឯង​៖ ​​សម្រាប់​អ្នក​ដែល​ចូលចិត្ត​​​ធ្វើ​អ្វី​តែ​ឯង​នោះ ​​គឺ​ជា​ប្រភេទ​មនុស្ស​ណា​ ​មាន​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​ការ​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​ ​មិន​ចាំបាច់​មាន​ជំនួយ ​ឬ​ ​រស់​ដោយសារ​តែ​ការ​ជួយ​ជ្រោមជ្រែង​របស់​អ្នក​ដទៃ​។

ដោយ​៖ ​រតនា​ ​វិចិត្រ​

​ប្រភព៖ www.lifehack.org

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :