ទម្លាប់អាក្រក់ងាយនឹងកើតឡើងចំពោះមនុស្សគ្រប់គ្នាខ្លាំងណាស់
ហើយវាក៏មិនងាយនឹងកែប្រែនោះដែរ
តែវិធីធម្មតាទាំង៤ខាងក្រោមនឹងជួយអ្នកបានប្រសិនបើអ្នកមាន
ទឹកចិត្តក្នុងការកែប្រែ៖
១) ត្រូវដឹងខ្លួនហើយព្រមទទួលស្គាល់ការពិត៖
មានមនុស្សជាច្រើនមិនបានដឹងខ្លួននោះទេថាពួកគេមានទម្លាប់អាក្រក់
ជាប់ខ្លួនហើយមានមនុស្សមួយចំនួនទៀតមិនព្រមទទួលស្គាល់និងមិន
ព្រមចង់កែប្រែនោះទេ។
ដូចនេះអ្នកត្រូវតែស្គាល់សិនថាតើអ្នកមានទម្លាប់អាក្រក់
អ្វីខ្លះ។
២) អនុវត្តទម្លាប់ថ្មី៖
នៅពេលដែលដឹងថាខ្លួនមានទម្លាប់មិនល្អអ្វីខ្លះ
អ្នកគួរតែរកនឹកវិធីសាស្ត្រឬទម្លាប់ល្អថ្មីមកជំនួសវិញ។
បន្ថែមពីលើនោះអ្នកគួរតែអនុវត្តថ្មីនោះ
ឲ្យបានយូររហូតដល់តែអ្នកទម្លាប់ធ្វើវា។
៣) ផ្លាស់ប្ដូរវាតាមសម្រួល៖
អ្នកមិនត្រូវបង្ខំនោះទេ
តែយ៉ាងណាក៏ដោយអ្នកត្រូវតែអនុវត្តទម្លាប់ថ្មីរបស់អ្នកជាប្រចាំ
ព្រោះថាបើអ្នកចង់ផ្លាស់ប្ដូរអ្វីមួយវាត្រូវការពេលវេលាយូរ។
៤) នៅជុំវិញបរិយាកាសដែលអាចជួយអ្នកឲ្យសម្រេចវាបាន៖
មិនថាជាមិត្តភ័ក្ដិ ទីតាំង ឬអ្នកដទៃក៏ដោយ
ពួកគេសុទ្ធតែមានឥទ្ធិពលដល់ការកែប្រែទម្លាប់របស់អ្នក។
អ្នកគួរតែគិតឲ្យបានល្អព្រោះពួកគេអាចធ្វើឲ្យអ្នកជោគជ័យឬ
បរាជ័យក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.huffingtonpost.com
