Tuesday, May 31, 2016

vannak

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​៩០​ភាគរយ?

អ្នកអាចទទួលបានការចងចាំបានត្រឹមតែ៥ភាគរយប៉ុណ្ណោះដែលអ្នកទទួលបានពីគ្រូសាស្ត្រាចារ្យនៅ
សាកលវិទ្យាល័យ។ ឯ១០ភាគរយទៀត អ្នកទទួលបានពីការអានសៀវភៅ និងអត្ថបទនានា។ ការសិក្សាតាមរយៈវីដេអូ អ្នកអាចចងចាំពីវាបាន២០ភាគរយ ហើយ តាមរយៈការធ្វើបទបង្ហាញអំពីអ្វីមួយ អាចឲ្យអ្នកចងចាំពីវាបាន៣០ភាគរយ

លើសពីនេះទៅទៀត តាមរយៈការពិភាក្សាលក្ខណៈជាក្រុម អាចឲ្យអ្នកចងចាំពីអ្វីដែលអ្នកបានរៀនរហូតដល់ទៅ ៥០ភាគរយ។ ខណៈដែលអ្នកប្រព្រឹត្តផ្ទាល់ចំពោះអ្វីដែលអ្នកបានរៀននោះ ភាគរយដែលអ្នកអាចចងចាំពីវានោះ គឺមានរហូតដល់ទៅ៧៥ភាគរយ។ ហើយអ្វីដែលពិសេសជាងគេនោះ គឺការប្រើប្រាស់ភ្លាមៗ ជាមួយអ្វីដែលអ្នកបានរៀននោះ អាចបង្កើនការចងចាំអ្នករហូតដល់ទៅ៩០ភាគរយ នេះបើយោងទៅតាមការស្រាវជ្រាវ របស់វិទ្យាស្ថាន National Training Laboratories នៅឯរដ្ឋMaine សហរដ្ឋអាមេរិក

គន្លឹះដើម្បីចាប់យកអ្វីដែលអ្នកបានរៀនឲ្យបានច្រើននោះ គឺមិនគ្រាន់តែសំដៅលើការចំណាយពេលវេលាច្រើនលើវានោះទេ ប៉ុន្តែអ្នកត្រូវបែងចែកពេលវេលាឲ្យបានត្រឹមត្រូវក្នុងការរៀនអ្វីមួយ ក៏ដូចជាការប្រតិបត្តិ វាដោយផ្ទាល់នៅពេលដែលអ្នកបានរៀនហើយផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :