Tuesday, May 31, 2016

vannak

គេហទំព័រ​ទាំង​៨​​ដែល​​​ជួយ​បណ្ដុះ​ជំនាញ​ល្អៗ​ដល់​អ្នក ​​​ដើម្បី​ជោគជ័យ​ក្នុង​ការសិក្សា​ និង ​ការងារ​

តើ​អ្នក​មិន​សូវ​មាន​ពេល​សម្រាប់​ទៅ​សិក្សា​នៅ​សាលា​មែន​ទេ? នេះ​គឺ​ជា​គេហទំព័រ​ទាំង​៨​ដែល​អ្នក​អាច​ប្រើប្រាស់​ក្នុង​ការ​សិក្សា​នៅ​ ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​​រួម​មាន​៖

១) Skillshare(www.skillshare.com)​៖​ អ្នក​អាច​រៀន​អំពី​ ការ​គូរ​ប្លង់​ ការ​ធ្វើ​ជំនួញ​ និង​ ផ្នែក​ទីផ្សារ។ ពួក​គេ​នឹង​បង្ហាញ អ្នក​ជា​ឃ្លីប​វីដេអូ។

ប្រភព៖ citiesnext.com
ប្រភព៖ citiesnext.com

២) CreativeLIVE(www.creativelive.com) ៖ អ្នក​អាច​យល់​ច្រើន​ពី​ការ​ថត​រូប​​ ការ​រក​លុយ​ និង​ កម្មវិធី​ Software ​ជា​ច្រើន។ ​ អ្នក​អាច​រៀន​បាន​តាម​រយៈការ​ផ្សាយ​បន្ត​​​ផ្ទាល់។

ប្រភព៖en.wikipedia.org
ប្រភព៖en.wikipedia.org

៣) Rype(rypeapp.com) ៖ អ្នក​អាច​រៀន​ភាសា​បរទេស​ដូច​ជា​ភាសា​អេស្ប៉ាញ​តាម​រយៈការ​ផ្សាយ​ផ្ទាល់​ពី​គ្រូ​។

ប្រភព៖ sur.ly
ប្រភព៖ sur.ly

៤) MonekeySee(monkeysee.com) ៖ អ្នក​អាច​រៀន​យល់​ដឹង​ពី​ចំណេះដឹង​ទូទៅ​ តាម​រយៈការ​សិក្សា​ពី​វីដេអូ​ដែល​បាន​ថត​ទុក។​

ប្រភព៖monkeyseemonkeydo.co
ប្រភព៖monkeyseemonkeydo.co

៥) HowStuffWorks(www.howstuffworks.com)៖ រៀន​ពី​ចំណេះដឹង​ទូទៅ តាម​រយៈ​អត្ថបទ​និង​វីដេអូ។

ប្រភព៖ ​techlikes.com
ប្រភព៖ ​techlikes.com

៦) PodCast(www.apple.com)៖​ អ្នក​អាច​យល់​ដឹង​ពី​ចំណេះដឹង​ទូទៅ ការ​ធ្វើ​ជំនួញ​ សុខភាព ​និង​ស្នេហា​ផង​ដែរ​តាម​រយៈ សំឡេង​​​សារ។

ប្រភព៖www.wired.com
ប្រភព៖www.wired.com

៧) Lumosity(www.lumosity.com) ៖ រៀន​ពី​ គណិតវិទ្យា និង​មេរៀន​ទាក់ទង​​ការ​ពង្រឹង​ការ​ចងចាំ​នានា​ តាម​រយៈ​ការ​លេង​ហ្គេម។

ប្រភព៖​nelevanhout.wordpress.com
ប្រភព៖​nelevanhout.wordpress.com

៨) Duolingo(www.duolingo.com) ៖​ អ្នក​អាច​រៀន​ពី​ភាសា​អន្តរជាតិ​ជា​ច្រើន​ ​ទៀត​តាម​ការ​លេង​ហ្គេម​៕

ប្រភព៖​transferwise.com
ប្រភព៖​transferwise.com

ប្រែ​​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ ​ www.lifehack.org

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :