Tuesday, May 31, 2016

vannak

កំហុស​ទាំង​៤​ដែល​អ្នក​គួរ​តែ​ជៀសវាង​នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​​ដាក់​ទុន​រលស៊ីម្ដងៗ

ការដាក់ទុនធ្វើអាជីវកម្មមិនមែនជារឿងមួយងាយស្រួលនោះទេ ហើយវាក៏អាចកា្លយជាសុបិនអាក្រក់នៅ
ក្នុងជីវិតរបស់អ្នកផងដែរ បើអ្នកបង្កើតកំហុសឆ្គងដែលមិនគួរកើត។ ដូចនេះអ្នកត្រូវតែសម្រេចចិត្តឲ្យបាន
វែងឆ្ងាយក្នុងការសម្រេចលើរឿងអ្វីមួយ បើអ្នកមិនចង់មានការស្ដាយក្រោយទៅថ្ងៃមុខ ហើយខាងក្រោមនេះ
គឺជាកំហុសទាំង៤ដែលអ្នកគួរតែចៀសវាងឲ្យបានមុននឹងសម្រេចចិត្តដាក់ទុនម្ដងៗ៖

១) ធ្វើការក្នុងក្រុមដែលមិនល្អ៖ ក្រុមដែលល្អគឺជាក្រុមដែលពោរពេញទៅដោយសមាជិកក្រុមដែលមាន
 ភាពតស៊ូ និងមេដឹកនាំដ៏មានឥទ្ធិពល ហើយជួយជ្រុមជ្រែងនិងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកមិនថាស្ថិត
ក្នុងស្ថានការណ៍ក៏ដោយ។ បើអ្នកមិននៅក្នុងក្រុមដ៏ល្អមួយនោះទេ មិនយូរមិនឆាប់ អ្នកនឹងមិនអាចបន្តទៅមុខ
បានទៀតនោះទេ។

២) មានទុនស្ដើងពេក៖ នៅពេលដែលអ្នកដាក់ទុន គឺអ្នកមិនត្រូវគិតតែពីប្រាក់ចំណូលពេកនោះទេ ព្រោះវា
ក៏អាចខាតបានដែរ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺត្រូវត្រៀមខ្លួនក៏ដូចជាត្រៀមប្រាក់បម្រុង ក្នុងករណីដែលវាមិនមាន
លទ្ធផលវិជ្ជមានដូចដែលអ្នកគិត។

៣) ជួបនឹងអ្នកចូលទុនដែលចង់បោកប្រាស់៖ អ្នកអាចនឹងត្រូវគេបោកប្រាស់ ប្រសិនបើអ្នកមិនធ្លាប់បានប្រលូក
ក្នុងរឿងអាជីវកម្មពីមុនមកនោះទេ ហើយអ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានម៉ត់ចត់មែនទែនមុននឹងរើសដៃគូរកស៊ី 
ចៀសវាងត្រូវបានគេបោកប្រាស់។

៤) គិតគូរពីពេលវេលា៖ មុនពេលសម្រេចចិត្តក្នុងការដាក់ទុន អ្នកគួរតែសួរខ្លួនឯងថា តើការដាក់ទុនមួយនេះនឹងជួយ
ឲ្យចំណេញក៏ដូចជាទទួលបានសមិទ្ធិផលល្អក្នុងរយៈពេលយូរដែរឬមួយក៏អត់ទេ? ហើយនឹងដៃគូអាជីវកម្មរបស់អ្នកផងដែរ 
ថាតើអ្នកអាចសហការជាមួយដៃគូម្ខាងទៀតបានយូរដល់កម្រិតណា៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.business.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :