Tuesday, May 31, 2016

vannak

មុន Confirm Friends នៅ​លើ Facebook គួរ​ធ្វើ​អី​មុន?

Facebook ដែល​កំពុង​ល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន បាន​​​​​​​​​​​បង្ក​លក្ខណះ​ងាយ​ស្រួល ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​ប្រិយមិត្ត​បាន​ពិនិត្យ​លើ​អ្វី​​ខ្លះ មុន​ហ្នឹង​ទទួល​យក​អ្នក​ដទៃ​ធ្វើ​ជា​មិត្ត (Confirm Friend)  ក្នុង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ។ តោះ! ទៅ​ស្ដាប់​ទស្សនៈ​របស់​យុវវ័យ ថា​តើ​​ពួកគេ​ធ្វើ​យ៉ាង​ណា​ខ្លះ​មុន Confirm Friend?
“ឃើញ​ភ្លាម​ទទួល​ភ្លែត” ព្រោះ​គណនី​មាន​ដាក់​រូប​ស្រី​ស្អាត។ Confirm រួចហើយ​បាន​ចូល​មើល Profile តាម​ក្រោយ។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន កក្កដា ​និស្សិត​ឆ្នាំ​ទី​ពីរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក​បន្ត​ទៀត​ថា ​មិន​មែន​ដាក់​រូប​ស្រី​ស្អាត សុទ្ធ​តែ​ទទួល​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ធម្មតា​​បើ​មាន​គេ Add Friend មក​ទោះ​ជា​ស្រី​ឬ​ប្រុស​ក៏​ដោយ មាន​ន័យ​ថា គេ​ចាប់​អារម្មណ៍​ចូល​ចិត្ត​ចង់​ធ្វើ​មិត្ត​ជាមួយ។ ម៉្យាង​ទៀត​គេ​អាច​រាប់អាន​យើង ឬ​ចង់​បាន​មិត្តភក្តិ​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជា​ដើម។

ដោយ​ឡែក​យុវតី ធារត្ន័ និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​លើក​ជា​ទស្សនៈ​ផ្ទុយ​ពី​យុវជន​ខាង​លើ​ថា បើ​មាន​គេ  Add Friend មក អ្វី​ដែល​កញ្ញា​ចង់​ដឹង​ពី​មិត្តភក្តិ​ថ្មី​នោះ​គឺ ចូល​មើល Profile ​ដើម្បី​ដឹង​ពី “Mutual Friend ” គេ។ ព្រោះ​ថា​បើ​មាន​ម្នាក់​ណា​ក្នុង​ចំណោម​នោះ​ដែលកញ្ញា​ធ្លាប់​ស្គាល់ ​​នោះ​នឹង Confirm តែ​បើ​គ្មាន​ទេ​អាច​ទុក​ចោល​សិន ខ្លាច​គេ Fake account មក Add ហើយ​ធ្វើ​បាប​យើង។ ម៉្យាង​ទៀត បើ​គេ​ជា​មនុស្ស​ងប់​ងល់​នឹង​អ្វី​មួយ​ខ្លាំង​ពេក ដូច​ជា តារា​បរទេស តារា​ស្រី​ស៊ីចស៊ី ​ជា​ដើម​ក៏​ពិបាក​ទទួល​យក​ដែរ។

ងាក​មក​លោក ជំនិត វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​លោក​មើល​លើ​ប្រភេទ Profile សិន ថា​តើ​គេ​ដាក់​រូប​ពិត ឬ​ក្លែង​ក្លាយ (រូប​សត្វ ឬ​អ្វី​ផ្សេង) ម៉្យាង​ទៀត មើល​លើ​រូបថត​និង​អ្វី​ផ្សេង​ទៀត ដែល​អាច​សន្និដ្ឋាន​ថា​គេ​ជា​មនុស្ស​យ៉ាង​ម៉េច គួរ​រាប់​អាន​ឬ​អត់?  ជា​ពិសេស​ព័ត៌មាន​សង្ខេប​ក្នុង About  ដើម្បី​ឱ្យ​បាន​ដឹង​ច្បាស់មុន​ហ្នឹ​ងទទួល​គេ​ជាមិត្ត​៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :