Wednesday, May 11, 2016

vannak

ក្រុម Laysha ទាក់ទាញ​អ្នកគាំទ្រ​ជាមួយ​ក្បាច់​រាំ​សិច​ស៊ី

ក្រុម​ចម្រៀង​នារី​កូរ៉េ Laysha បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ឱ្យ​កក្រើក​រញ្ជួយ​រាល់​ការ​ប្រគំ​តន្ត្រី​នានា​ នៅ​កូរ៉េ​ជាមួយនឹង​ក្បាច់​រាំ​សិច​ស៊ី ព្រមទាំង​សមាជិក ម្នាក់​ៗ​ស្រស់​ស្អាត​ទៀត​ផង ។
ក្រុម​ចម្រៀង​នារី​ដែល​មាន​ស្រី​ស្អាត​៥​នាក់ នេះ គឺជា​ក្រុម​ចម្រៀង​ទើបតែ​បង្កើត​កាលពី​ឆ្នាំ​២០១៥ ។ Laysha ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ផលិតកម្ម JS Entertainment ហើយ​ក្រុម​នេះ​ស្ថិត​នៅ​ជាមួយ​ក្រុម BAMBINO ក្នុង​ផលិតកម្ម​តែ​មួយ ។
ក្រុម​ចម្រៀង​នារី Laysha តែងតែ​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​សាធារណជន និង​អ្នកគាំទ្រ​របស់​ពួក​នាង ។ រាល់​ក្បាច់​រាំ​របស់​ពួក​នាង​បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស បុរស​ៗ​មើល​ឡើង​ភ្លឹក ព្រោះ​សិច​ស៊ី​គ្រប់​កាយវិការ​ទាំងអស់​។ ការ​រាំក្បាច់​សិច​ស៊ី​នេះ​បាន​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ មួយ​ចំនួន តែ​អ្នកគាំទ្រ​ជា​ច្រើន​ទៀត​គាំទ្រ​ពួក​នាង ។
ក្រុម​Laysha រួម​មាន​នាង Kim GoEun, Yang DaSom ហៅ Som, Han Choim, ហៅ Becky, Park Seulgi  និង​នាង Jeong Yubeen ។ ពួក​នាង​សុទ្ធតែ​មាន​កម្ពស់​១,៧០​ម៉ែត្រ ឡើង​ទៅ​គួប​ផ្សំ​នឹង​រាង​កាយ​ស្រ​ឡូ​ន​ធ្វើ​ឱ្យ បុរស​ៗ​គិត​ថា​ពួក​នាង​កំពុង​តែ​យក​ភាព​សិច​ស៊ី​ដើម្បី​ឱ្យ​ក្រុម​ទទួល​បាន​ ប្រជាប្រិយភាព ខ្លាំង​ឡើង​ៗ ។
ក្រុម Laysha បាន​បញ្ចេញ​បទ​ចម្រៀង​ដំបូង​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៥ មាន​ចំណងជើង​ថា «Turn Up The Music » ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :